ព័ត៌មាន
ពលរដ្ឋស្រុកក្រូចឆ្មាអរគុណរាជរដ្ឋាភិបាល អភិវឌ្ឍន៍ផ្លូវជនបទកាន់តែល្អ ងាយស្រួលធ្វើដំណើរ និងជួយលើកកម្ពស់ជីវភាព
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំអភិវឌ្ឍន៍ផ្លូវនៅទីជនបទ កាន់តែមានភាពល្អប្រសើរ ធ្វើដំណើរស្រួលជាងមុន ហើយបានជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ផងដែរ។

ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ១ខ្សែ ប្រវែងជាង២ពាន់ម៉ែត្រ និងប្រព័ន្ធលូ ស្ថិតក្នុងឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា ការសម្រេចទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ។

ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង។
ឯកឧត្តមលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លំាង លើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមានសារៈសំខាន់ណាស់ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ច នៅជនបទឱ្យកាន់តែរីកចម្រើន ហើយការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាគន្លឹះដ៏សំខាន់គាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រតាមជនបទ ដូច្នេះហើយបានជារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍនៅតាមជនបទ ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ប្រជាពលរដ្ឋរស់នៅអមផ្លូវបេតុងនេះ បានសម្ដែងនូវការសប្បាយរីករាយ ដោយសារនៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានផ្លូវធ្វើដំណើរល្អ និងស្រួលជាងមុន ខណៈដែលការអភិវឌ្ឍនេះ គឺត្រូវចំនូវអ្វីដែលពួកគាត់ចង់បាន ហើយក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានអភិវឌ្ឍន៍ទីជនបទ កាន់តែមានភាពរីកចម្រើន។
គួរបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមទីជនបទ ដោយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍន៍នៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទ ឱ្យមានផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាផ្សេងៗ ដែលនេះជា ការជំរុញបង្កើតសុខដុមរមនានៅក្នុងសង្គមដ៏រុងរឿង៕ អត្ថបទ បាន សុខរិទ្ធិ





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង