ព័ត៌មាន
អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងសិក្សាពីទីតាំងដីសង្គមកិច្ចត្រៀមផ្តល់ជូនពលរដ្ឋរងគ្រោះដោយសង្គ្រាម
ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អាជ្ញាធរខេត្តឧត្តរមានជ័យបាន និងកំពុងសម្រួលឲ្យពលរដ្ឋភៀសសឹកអាចត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់ និងកំពុងសិក្សាពីទីតាំងដីសម្បទានសង្គមកិច្ចដើម្បីផ្តល់ជូនពលរដ្ឋគ្រោះដែលមិនអាចត្រឡប់ទៅលំនៅឋានវិញដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ខែមករានេះ បានប្រាប់ BTV ឲ្យដឹងថា សម្រាប់នៅខេត្តឧត្តរមានជ័យស្ថិតនៅតំបន់ក្រហមក្នុងរង្វង់៣ពាន់គ្រួសារដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ហើយក្នុងចំណោមពលរដ្ឋ៣ពាន់គ្រួសារនេះ មានពលរដ្ឋជាង២រយគ្រួសាររងប៉ះពាល់ដោយផ្ទាល់ពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។
ឯកឧត្តមបន្តថា ពលរដ្ឋរងផលប៉ះពាល់ផ្ទាល់ជាង២រយគ្រួសារ ស្ថិតនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង គឺអាជ្ញាធរខេត្តឧត្តរមានជ័យនឹងត្រៀមផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគេ ដោយបច្ច្បន្នរដ្ឋបាលខេត្តកំពុងធ្វើជាមួយគណៈកម្មាចំពោះកិច្ចដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីកំណត់ទីតាំងដីមួយសមស្របក្នុងការផ្តល់ដីលំនៅឋាន និងកសិកម្ម ជូនពលរដ្ឋរងគ្រោះ។ទទឹមនឹងនេះ ក៍មានការត្រៀមសាងសង់ផ្ទះសំបែង និងការស្តារជីវភាពរបស់ពួកគាត់ផងដែរ។
ពលរដ្ឋភៀសសឹកបានលើកឡើងដែរថា ឥលូវនេះមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានទេ ព្រោះជាតំបន់ក្រហមដែលយោធាថៃកំពុងឈរជើង ម្លោះហើយអាជ្ញាធរឲ្យបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពនេះសិន។លើសពីនេះ ពលរដ្ឋភៀសសឹកទាំងនោះ បង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការស្តារលំនឹងជីវភាពឡើងវិញ។
កាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកម្ពុជា បានចេញសារពិសេសស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានដាក់ចេញនូវវិធានការបន្ទាន់ភ្លាមៗដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ ដោយអាចត្រឡប់ទៅកាន់ទីលំនៅវិញ៕ អត្ថបទ៖ទូច សោភ័ណ




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង