ព័ត៌មាន
កម្ពុជា-កាណាដា ប្តេជ្ញាជំរុញការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការ
កម្ពុជា-កាណាដា ប្តេជ្ញាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញនូវការវិនិយោគក្នុងវិស័យដែល មានសក្ដានុពល ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាន នៃស្ថានទូតប្រចាំនៅកម្ពុជាវិញ។ គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២៤, កាណាដាបានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជាប្រមាណ ២០៧ លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និងសមភាពយេនឌ័រ។ កិច្ច សហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ក្នុងការពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងកម្ពុជា-កាណាដា។
ឯកឧត្តម Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម នៅកម្ពុជាក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជានិងកាណាដា ទាំងក្នុង ក្របខណ្ឌទ្វេភាគី, អាស៊ាន, និងអន្តរជាតិទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្មជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោបាយ និងការទូត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនងល្អ និងបង្កើនកិច្ច សហប្រប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់ មួយរបស់កម្ពុជា។ ជាក់ស្ដែងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ១៥% ធៀបនឹងឆ្នាំមុន។ រាជរដ្ឋាភិបាល កម្ពុជាក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់ការវិនិយោគវិនិយោគិនកាណាដាមកដាក់ទុកវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញនូវការវិនិយោគក្នុងវិស័យដែលមានសក្ដានុពល បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីក ហិរញ្ញប្បទានសហប្រតិបត្តិការ ក្នុងវិស័យអាទិភាព ព្រមទាំងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នាជាដើម ។រដ្ឋាភិបាលកាណាដា ក៏នឹងជំរុញការចរចារលើ កិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជកម្មសេរី អាស៊ាន-កាណាដាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត