ព័ត៌មាន
ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ មានទំហំទឹកប្រាក់ ៥២៤ លានដុល្លារ
រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៦នេះ គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូលនឹង ប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បីផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និងចីរភាព នៃការគ្រប់គ្រងបំណុល និងថវិកាជាតិ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង នៃផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៦ ដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ, អនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ ២០២៦នេះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹក ប្រាក់ ២ ១១៤ ប៊ីលានរៀល ស្មើប្រមាណ ៥២៤លានដុល្លារអាម៉េរិក។
ជុំវិញព័ត៌មាននៃការបោះផ្សាយលក់មូលបត្របានកំណត់ដូចជា៖ ប្រភេទឥណប្រតិទានបានកំណត់ ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំ ជារូបិយប័ណ្ណរៀល និងដុល្លារអាម៉េរិក។ តម្លៃចារឹកក្នុងមួយប័ណ្ណ ១ លានរៀល និង ១ ពាន់ដុល្លារ។ ការទូទាត់ គូប៉ុងរៀងរាល់ ៦ខែម្តង និងការសងប្រាក់ដើម ទូទាត់សងនៅចុងឥណប្រតិទាន។ ចំពោះទំហំគ្រោងបោះផ្សាយរួមមាន ឥណប្រតិទាន ១ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀល, ២ឆ្នំា ពី ៤២០ ទៅ ៦០០ ប៊ីលានរៀល, ៣ឆ្នាំ ពី ៨៥០ ទៅ ១០០០ ប៊ីលានរៀល, និងឥណប្រតិទាន ៥ឆ្នាំ ១០ឆ្នាំ និង១៥ឆ្នាំ ត្រូវបានគ្រោងក្នុងទំហំ ២១០ ទៅ ៣០០ ប៊ីលានរៀលដូចៗគ្នា។
ក្រៅពីការបោះផ្សាយលក់មូលបត្រខាងលើ ក្នុងឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាលគម្រោងខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូ អភិវឌ្ឍមានចំនួន ២,២៥ ប៊ីលានអេសដេអ៊ែ សមមូលប្រមាណ ៣,១ ប៊ីលានដុល្លារអាម៉េរិក កើនចំនួន ២៥០ លានអេសដេអ៊ែ ធៀប និងឆ្នាំ២០២៥ ដោយផ្អែកលើទំហំនៃតម្រូវការវិនិយោគសាធារណៈដែលកម្ពុជាមានភាពចាំបាច់ ក្នុងការកៀរគរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
ទាក់ទិនការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសខាងលើនេះ រាជរដ្ឋាភិបាលបានបង្ហាញឱ្យដឹងថា សម្រាប់គម្រោង ទាំងពីរនេះនឹងមិនបង្កើតជាបន្ទុកបំណុលវណ្ឌកដល់កម្ពុជានោះទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕ អត្ថបទ៖ សុន រ៉ាឌី


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង