ព័ត៌មាន
អ្នកជំងឺមហារីកជាច្រើននាក់ ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ក្រោមធានារ៉ាប់រងដោយរដ្
គិតមកដល់បច្ចុប្បន្ននេះ អ្នកជំងឺដែលមានប័ណ្ណ ប.ស.ស. ក្រៅពីអ្នកជំងឺទូទៅ ក្នុងនោះអ្នកជំងឺខាងផ្នែកមហារីកក៏កំពុងទទួលបានការថែទាំ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដែលជាការធានារ៉ាប់រងទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជុំវិញពីការផ្តល់ និងទទួលសេវាថែទាំសុខភាពដោយមិនគិតថ្លៃនេះ ជាពិសេសជំងឺផ្នែកមហារីក វេជ្ជបណ្ឌិត កាង សុន្នរិន នាយកផ្នែកជំងឺមហារីក និងព្យាបាលដោយកាំរស្មី នៅក្នុងមន្ទីរពេទ្យ ហ្លួងម៉ែ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា អ្នកជំងឺមហារីកដែលមកទទួលសេវាថែទាំសុខភាពបច្ចុប្បន្ននេះកត់សម្គាល់ឃើញថា ភាគច្រើនអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. ក្នុងរង្វង់ ៥០ភាគរយ នៃអ្នកជំងឺដែលមកទទួលសេវា ហើយក៏សង្កេតឃើញទៀតថា ភាគច្រើននៃ ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ (អ្នករកប្រាក់ចំណូលដោយខ្លួនឯង) ។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ចំពោះការផ្តល់សេវាថែទាំសុខភាពនេះដែរ នៅក្នុងមន្ទីរពេទ្យមិនមានការបែងចែកទេ រវាងអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស. និងប្រើប្រាស់សេវាដោយបង់ប្រាក់ ពោលគឺស្មើភាពគ្នា ខណៈដែលកន្លងមកមានការលើកឡើងពីសាធារណៈជនថា ប.ស.ស. មិនល្អបែបនេះ និងមិនល្អបែបនោះជាដើម។
ខណៈកំពុងសម្រាកព្យាបាលថែទាំសុខភាពជំងឺមហារីកដុះសាច់ក្នុងពោះវៀន ដំណាក់កាលទី២ លោក តូច តែម ជាពលរដ្ឋមកពីខេត្តតាកែវ បានលើកឡើងថា ប័ណ្ណ ប.ស.ស. ពិតជាមានតម្លៃខ្លាំងណាស់ មិនមែនសម្រាប់តែខ្លួនលោកម្នាក់ប៉ុណ្ណោះទេ គឺមានតម្លៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នាទាំងអស់ ជាពិសេសអ្នកខ្វះខាតនិងទីទាល់តែម្តង។ លោកបានបន្តថា រាល់ថ្ងៃនេះ ប្រសិនបើលោកមិនមានប័ណ្ណ ប.ស.ស. ម្ល៉េះលោក ក៏មិនអាចរស់នៅជួបជុំគ្រួសារបានដូចសព្វថ្ងៃដែរ ដោយសារមិនមានប្រាក់គ្រប់គ្រាន់ក្នុងការថែទាំសុខភាព គ្រាដែលជំងឺនេះត្រូវការប្រាក់ដើម្បីព្យាបាលរហូតដល់ខ្ទង់ពាន់ ឬរាប់ម៉ឺនដុល្លារ។
លើកឡើងស្រដៀងគ្នាខាងលើនេះ អ្នកស្រី ខាន់ ដាលីន មុខរបរកាត់ដេរ មកពីខេត្តរតនគិរី សព្វថ្ងៃមានជំងឺមហារីកមាត់ស្បូន ដំណាក់ទី៣ និងអ្នកជំងឺម្នាក់ផ្សេងទៀតឈ្មោះ រ៉ន ចន្នី អ្នកជំងឺផ្នែកមហារីកសុដន់ មកពីខេត្តកំពង់ឆ្នាំង បាននិយាយថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋទាំងអស់។ ជាពិសេស ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនទៀតនោះទេ ពិសេសនៅពេលមានប័ណ្ណ ប.ស.ស. គឺពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើននៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា រាល់ការផ្តល់ការពិនិត្យ និងព្យាបាលជំងឺមហារីកដល់សមាជិក ប.ស.ស. គឺជាការរ៉ាប់រងទាំងស្រុងរបស់រាជរដ្ឋាភិបាល ដែលគិតចាប់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត លោកតែងតែយកចិត្តទុកដាក់បំផុតចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់៕ អត្ថបទ ឈិត បូរ៉ាវី















-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត