ព័ត៌មាន
ពលរដ្ឋភៀសសឹកនៅស្រុកស្រីស្នំ ជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ប្រជាពលរដ្ឋភៀសសឹក មកពីព្រំដែនកម្ពុជាថៃ ខេត្ដឧត្ដរមានជ័យ បានបន្ដស្នាក់នៅមណ្ឌលសុវត្ថិភាពនៅវត្ដប្រាសាទបុទុមមោង ស្រុកស្រីស្នំ ខេត្ដសៀមរាប ខណៈដែលលំនៅឋានរបស់ពួកគាត់ស្ថិតនៅតំបន់ក្រហម ប៉ុន្ដែពួកគាត់ បង្ហាញក្ដីរំពឹងនិងជឿជាក់ថា ជម្លោះព្រំដែនកម្ពុជាថៃ នឹងមានសន្ដិភាពឡើងវិញ ។
ប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅមណ្ឌសុវត្ថិភាពវត្ដប្រាសាទបុទុមមោង ខេត្ដសៀមរាប បានរៀបរាប់ទុក្ខលំបាករបស់ខ្លួនក្នុងរយៈពេលសង្គ្រាមឈ្លានពានរបស់ភាគីថៃ មកលើប្រទេសកម្ពុជាថា បើទោះបីមានការហូចគ្រប់គ្រាន់ និងមានការមើលថែពីព្រះសង្ឃ អាជ្ញាធរគ្រប់លំដាក់ក៏ដោយ ប៉ុន្ដែពួកគាត់មិនសប្បាយចិត្ដនោះទេ ព្រោះបានចាកចោលផ្ទះឆ្ងាយ បារម្មណ៍ពីគ្រួសារធ្វើជាកងទ័ពនៅជួរមុខ ។ពួកគាត់យល់ថា មកដល់បច្ចប្បន្ននេះ ស្ថានភាពជម្លោះព្រំដែនកម្ពុជា ថា មានភាពល្អប្រសើរ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងវីរកងទ័ពរបស់កម្ពុជា ឱ្យមកមាតុប្រទេសវិញ ប៉ុន្ដែពួកគាត់មិនអាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ ដោយសារលំនៅឋានស្ថិតនៅតំបន់ក្រហម។ពួកគាត់សង្ឃឹមនិងជឿជាក់ថា អាចវិលទៅរកសន្ដិភាពដូចដើមវិញ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនទុកឱ្យជម្លោះព្រំដែនកម្ពុជាថៃ អូសបន្លាយយូរទៀតឡើយ ជាពិសេស ការចូលរួមដោះស្រាយនៅក្នុងកិច្ចប្រជុំការងារ ព្រំដែន រវាងភាគីទាំងពីរ ។
គិតត្រឹមថ្ងៃទី១៩ខែមករាឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជាថៃ ដែលបាននឹងកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប មានចំនួន២ពាន់៦០០គ្រួសារ ស្មើរនឹង៨ពាន់៧០០នាក់ ស្ថិតនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៦ទីតាំង៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង