ព័ត៌មាន
កុមារកម្ពុជាជាច្រើនបានរៀនតាមកម្មវិធីសិក្សាបែបជប៉ុន ដែលជួយឲ្យការគិតកាន់តែប្រសើរ
ភ្នំពេញ៖ ក្រោមកិច្ចសហការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននាំយកនូវកម្មវិធីសិក្សាកំពុងពេញនិយម នៅក្នុងប្រទេសជប៉ុន មានឈ្មោះថា Think!Think! មកជួយបង្រៀនដល់កុមារកម្ពុជា ហើយកម្មវិធីសិក្សានេះ ក៏បានធ្វើឲ្យកុមារកម្ពុជា កាន់តែមានភាពវៃឆ្លាត និងមានការគិតកាន់តែល្អជាងមុន ។

ក្នុងកម្មវិធី World Cup ប្រចាំឆ្នាំរបស់ Think!Think! និងកម្មវិធីប្រគល់សញ្ញាបត្រប្រចាំឆ្នាំ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោក សានួយ កាស៊ូម៉ាសា ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ការប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ ២០២៥ ដោយប្រមូលផ្តុំកុមារជាង ១ ០០០នាក់ មកពីសាលាThink!Think! លើននីងលេប សាលាបឋមសិក្សារដ្ឋ និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ជប៉ុន (JDLC) ដែលបានប្រើប្រាស់កម្មវិធី Think!Think! ដែលជាកម្មវិធីឈ្នះពានរង្វាន់ ដើម្បីបង្ហាញពីជំនាញគិតបែបវិភាគ ជំនាញដោះស្រាយបញ្ហា និងភាពច្នៃប្រឌិតផ្នែកគណិតវិទ្យា។
លោកបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសហការរវាងក្រសួងអប់រំ យុវជន និងកីឡា JICA និង Think!Think! ប្រចាំកម្ពុជា ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងបង្ហាញយ៉ាងច្បាស់ពីចំណង់ចំណូលចិត្តរបស់កុមារចំពោះការគិត និងការតាំងចិត្តរបស់ពួកគេក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ។
ឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះ សម្រាប់ភាពជោគជ័យនាពេលអនាគត របស់កុមារ ។
ឯកឧត្តម បន្តថា កម្មវិធី Think!Think! World Cup មិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់មួយ ដែលជួយឱ្យកុមារបណ្ដុះក្តីស្រឡាញ់ ចំពោះជំនាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធន៍ ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត ។
លោក ខេ កាវ៉ាស៊ីម៉ា នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy បានឲ្យដឹងថា ជាមូលដ្ឋានការអប់រំ គួរតែជាបទពិសោធន៍ដ៏រីករាយមួយ ហើយកម្មវិធី Think!Think! បំផុសគំនិតនៃការចង់ដឹង ចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ ហើយយើងនៅតែប្តេជ្ញាថា នឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញអប់រំដ៏ល្អបំផុត របស់ប្រទេសជប៉ុន ដើម្បីផ្តល់ដល់កុមារគ្រប់រូបនៅកម្ពុជា។
សម្រាប់សិស្សជ័យលាភីនៃកម្មពិធី Think!Think! World Cup 2025 ក្នុងនោះកម្រិតមត្តេយ្យ (Kinder Category) លេខ១៖ ខឹម បុទុម រមនា, លេខ២. កានបញ្ញា ដារិត, លេខ៣. ហុង សេង ងួន, លេខ៤. ខេន វាតាណាបិ និងលេខ៥. សុខ លីហុង ។ កម្រិតបឋមសិក្សា (Primary Category), លេខ១. សម្បត្តិ សុវណ្ណវឌ្ឍនៈ, លេខ២. នីណូ តាមូរ៉ា, លេខ៣. សារ៉ា ជូរី, លេខ៤. ជា ចន្ទវីរៈ និងលេខ៥. ខេង ផាន់រតន, កម្រិតខ្ពស់ (Advanced Category), លេខ១. អ៊ិអូរិ គីមូរ៉ា, លេខ២. សារ៉ា ម៉ូរីសា, លេខ៣. ផាន់ វ៉ីនឆាយ, លេខ៤. រ៉ុងមុនី ប្រសិដ្ឋ និងលេខ៥. អ៊ឹង លីមហ័រ ។ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំភើប សិស្សចំនួន ២នាក់ ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឱកាសចូលរួមព្រឹត្តិការណ៍ Think!Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៦ ។
គួរបញ្ជាក់ថា Think!Think! គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ប្រទេសជប៉ុន ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥ លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្គុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត