ព័ត៌មាន
អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ជួបពិភាក្សាជាមួយក្រុមហ៊ុន AGROTOP លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា
អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Israel Moseson ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន AGROTOP ជាក្រុមហ៊ុនមកពីប្រទេសអីស្រ្តាអែល លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា។ ជំនួបនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងកិច្ចពិភាក្សាធុរកិច្ចនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា ក្នុងនាមអនុប្រធានទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគ និងក្នុងនាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពិតជាមានក្ដីរីករាយដែលក្រុមហ៊ុន AGROTOP ចាប់អារម្មណ៍ចង់មកវិនិយោគផ្នែកចិញ្ចឹមមាន់នៅកម្ពុជា។ អ្នកឧកញ៉ា បន្តថាក្នុងនាមសមាគមនឹងរង់ចាំសហការ និងជួយសម្រួលរាល់កិច្ចការគម្រោងវិនិយោគស្របច្បាប់នានាជូនវិនិយោគិនដែលចង់មកវិនិយោគនៅកម្ពុជា។
លោក Israel Moseson ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន AGROTOP បានមានប្រសាសន៍ថា លោកពិតជារីករាយណាស់ និងអរគុណអ្នកឧកញ៉ា ក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយលោករំពឹងថាជំនួបពិភាក្សាការងារលើកទី១ ជាមួយសមាគមស្តីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន AGROTOP នៅប្រទេសកម្ពុជានឹងទទួលបានលទ្ធផលល្អ។ ក្នុងកិច្ចពិភាក្សានេះ លោកបានបង្ហាញការចំណាប់អារម្មណ៍ខ្ពស់ក្នុងការមកវិនិយោគនៅកម្ពុជា។ នៅជំហានបន្ទាប់ ក្រុមហ៊ុនលោកនឹងបញ្ជូនក្រុមការងារធ្វើការសិក្សាទីផ្សារ តម្រូវការសាច់ និងចំណីអាហារនៅកម្ពុជាបន្ថែម ព្រមទាំងរៀបចំឯកសារនានាដើម្បីពន្លឿនកិច្ចការនេះឲ្យមានលទ្ធផលឆាប់រហ័ស។
អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបញ្ជាក់ថាឱកាសវិនិយោគស្ថិតក្នុងស្ថានភាពជម្លោះព្រំដែនរវាង កម្ពុជា-ថៃ បច្ចុប្បន្ននេះ គឺជាពេលវេលាមួយដ៏ល្អសម្រាប់ក្រុមហ៊ុនដែលចង់ផលិត ផលិតផលនានាក្នុងប្រទេសកម្ពុជា ដោយសារក្នុងពេលនេះប្រជាជនកម្ពុជាសឹងតែទាំងអស់ គឺបានផ្លាស់ប្តូរ និងមានទំនោរខ្លាំងមកគាំទ្រផលិតផលក្នុងស្រុក ដូច្នេះម្ចាស់ក្រុមហ៊ុន អាជីវកម្ម សហគ្រាសនានា និងជោគជ័យ ហើយមិនសូវចំណាយច្រើនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលរបស់ខ្លួនឲ្យអតិថិជនបានដឹង និងស្គាល់។
ក្រៅពីកិច្ចពិភាក្សាធុរកិច្ច អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បានជម្រាបប្រាប់ទៅប្រតិភូវិនិយោគក្រុមហ៊ុន AGROTOP ពីបច្ចុប្បន្នភាព និងវឌ្ឍភាពថ្មីៗ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានសម្រេចក្នុងពេលបច្ចុប្បន្ន និងឱកាសពិសេសក្នុងការវិនិយោគខាងផ្នែកកសិកម្មនៅភូមិគំរូរបស់អតីតយុទ្ធជន គឺភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលមានទីតាំងនៅឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់៕














-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង