ព័ត៌មាន
អាជ្ញាធរខេត្តក្រចេះ ណែនាំគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអនឡាញ និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ
ក្រចេះ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ មានប្រសាសន៍ថា បទល្មើសបច្ចេកវិទ្យា និងការបំពុលព័ត៌មាន គឺជាហានិភ័យដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ អាជ្ញាធរមូលដ្ឋាន ជាពិសេស មេឃុំ ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចកលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ ដោយមានវត្តមានចូលរួមពីលោក ហេង សុថា អភិបាលស្តីទីនៃគណៈអភិបាលខេត្តខេត្តក្រចេះ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្ត។
ឯកឧត្តម បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអនឡាញ (Online Scam) និងការរីករាលដាលនៃ ព័ត៌មានក្លែងក្លាយ (Fake News)។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងកំពុងបន្តដំណើរលើវិថីនៃសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការកែទម្រង់លើគ្រប់វិស័យ។
នៅក្នុងអង្គសន្និបាតក្នុងរយៈពេល ១ថ្ងៃនោះដែរ ក៏បានដាក់ចេញនូវប្រធានបទសំខាន់ៗចំនួន ៦ រួមមាន៖ ទី១- វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ប្រធានបទ។ ទី២- វឌ្ឍនភាព នៃការពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាល។ ទី៣- ពង្រឹងការអនុវត្តមុខងារអប់រំ នៃរដ្ឋបាលក្រុង/ស្រុក។ ទី៤- ការគ្រប់គ្រងតំបន់ការពារ អភិរក្ស ធម្មជាតិ និងបរិស្ថាន និងការលើកកម្ពស់វិស័យទេសចរណ៍។ ទី៥- ប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិ ក្រុង/ស្រុក និងឃុំ/សង្កាត់។ ទី៦- ការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង-ស្រុក និងការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ និងដីចំណីផ្លូវ។
ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គសន្និបាត បានបញ្ជាក់ទៀតថា ៖ ប្រធានបទសំខាន់ៗទាំង៦ខាងលើនេះ ជាបរិបទដ៏សំខាន់សម្រាប់រដ្ឋបាលខេត្ត និងតួរអង្គពាក់ព័ន្ធដើម្បីរួមគ្នាសម្រេចឱ្យបានជោគជ័យនូវការដាក់ចេញនូវទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត ម្យ៉ាងទៀតការពិភាក្សាលើប្រធានបទទាំងនេះ គឺធ្វើឡើងដើម្បីប្រមែប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត ក្នុងការបំពេញបន្ថែមលើខ្លឹមសារសម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់ទិសដៅអនុវត្តការងារក្នុងឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព៕ អត្ថបទ៖ សេង ម័រ






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង