ព័ត៌មាន
កម្ពុជា-ជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន គាំទ្រដល់អភិវឌ្ឍន៍នៅកម្ពុជា
កម្ពុជា-ជប៉ុននិងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង គំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើវិស័យឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ការ អភិវឌ្ឍធនធានមនុស្ស និងវិស័យមួយចំនួនទៀត គាំទ្រដល់ចក្ខុវិស័យក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុង កិច្ចពិភាក្សាកម្រិតគោលនយោបាយស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី, បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជប៉ុន និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការបន្តប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស តាមរយៈការតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការដាក់ចេញនូវគោលនយោបាយ ស្ដីពី កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា សំដៅរួមចំណែកគាំទ្រកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្នុងកិច្ច អភិវឌ្ឍន៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយមនុស្សធម៌ ដើម្បីជួយដល់ជនភៀស សឹកនៅតាមព្រំដែន និងគាំទ្រដល់អនុវត្តកម្មវិធីជំនួយសង្គម សម្រាប់ការស្តារជីវភាព និងកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។

ជាការឆ្លើយតប, ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បាន សម្តែងក្តីសោមន្សរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា ក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៥នេះ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ដែលសម្រេចបានកន្លងមក និងបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តពូនជ្រំកម្ពុជា ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា លើវឌ្ឍនភាពរួមគ្នាដោះស្រាយបញ្ហា ប្រឈម ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលកន្លងមក និងបានពិភាក្សាលើវិស័យអាទិភាព និងគំនិតផ្តួចផ្តើមថ្មី សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ជាលទ្ធផលភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការបន្តអនុវត្តគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមជាអាទិភាព ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់, ការអភិវឌ្ឍធនធានមនុស្ស, ការបោស សម្អាតមីន, និងបច្ចេកវិទ្យាព័ត៌មាន ដែលអាទិភាពទាំងនេះ មានសង្គតិភាពជាមួយគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត