ព័ត៌មាន
គិរីរង់ អាយអេសអាយ និងឡាយហ្វ បង្កព្យុះភ្លៀងក្នុងពានសម្ដេចតេជោ ខណៈកងយោធពលខេមរភូមិន្ទយកឈ្នះជើងឯកថ្នាក់ខេត្ត ៤-០
ក្រុមគិរីវង់សុខសែនជ័យ, អាយអេសអាយ ដង្កោសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ បានបង្កព្យុះភ្លៀងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ បន្ទាប់ពីបានយកឈ្នះក្រុមសមាជិកលីគកំពូលកម្ពុជាដូចគ្នា ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ បានយកឈ្នះក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ៤-០ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
សម្រាប់ក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមខ្លាំងអង្គរថាយហ្គឺរ ២-០ លើទឹកដីរបស់ខ្លួន។ ជំនួបដ៏ជក់ចិត្តនេះ នៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខអង្គរថាយហ្គឺរ ២គ្រាប់ នៅវគ្គទី១ រកបានដោយកីឡាករ Louis Willy នៅនាទី១៧ និងនាទី៣៧ ។ បន្ទាប់មកក្រុមទាំងពីរបានបន្ដវាយសម្រុកគ្នា រហូតដល់ចុងម៉ោង Louis Willy ក៏មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្ររកគ្រាប់បាល់ទី៣ ឲ្យគិរីវង់ជាថ្មី តែការស៊ុតនេះ ត្រូវបានរារាំងដោយអ្នកចាំទី ហើយក៏រក្សាលទ្ធផល ២-០ ដល់ចប់ការប្រកួតពេញម៉ោង។
នេះជាលទ្ធផលមួយគួរឲ្យភ្ញាក់ផ្អើល ដ្បិតកាលពីជួបគ្នាក្នុងលីគ គិរីវង់ បានចាញ់អង្គរថាយហ្គឺរ ៤-០ ក្នុងដី កាលពីជើងទី១ មុនស្មើគ្នា ០-០ ក្រៅដី នៅជើងទី២។
ចំណែកក្រុម អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ៣-២ នៅកីឡដ្ឋានវិសាខា។ ការប្រកួតដ៏តានតឹងនេះ ម៉ន ប៊ុនថាប់ បានស៊ុតបាល់ពីចម្ងាយឲ្យអាយអេសអាយ ដង្កោសែនជ័យ បើកការនាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ៧នាទី មុនកីឡាករ Lucas រកបានគ្រាប់តាមស្មើវិញ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី២២ ។ ប៉ុន្ដែចុងវគ្គទី២ ក្រុមរហស្សនាមដំរីជ័យ ក៏បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Bruno នៅនាទី៣៦ និង Dakite នៅនាទី៣៩។
ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង ពិសេសក្រុម អឹមអូអាយ កំពង់ដេវ៉ា ខណៈក្រោយបន្ដការប្រកួតបានប្រមាណ ២៥នាទី ក៏មានការបង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់របស់អ្នកចាំទី អាយអេសអាយ ដង្កោសែនជ័យ នាង ផាន់និត ដែលផ្ដល់ឱកាសឲ្យ ម៉ុន វ៉ាន់ដា ស៊ុតបាល់ពិន័យ ១១ម៉ែត្ររកបានគ្រាប់ទី២ ឲ្យមិត្ដរួមក្រុម ។ តែមុនកាត់ទាត់បាល់ពិន័យសម្រេចទី អ្នកចាំទី នាង ផាន់និត ក៏បានរងពិន័យកាតលឿង ២ដងជាប់គ្នា ស្មើនឹងកាតក្រហម ក្រោយរុញអាជ្ញាកណ្ដាល និងវាយដៃអាជ្ញាកណ្ដាល ហើយបន្ដការប៉ះទង្គិចកាយវិការជាមួយមិត្តរួមក្រុម Bruno មុនដើរចេញពីទីលានទៀតផង។ យ៉ាងណាលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយ អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣-២។
ដោយឡែកក្រុមឡាយហ្វខេត្ដព្រះសីហនុ ដែលជាក្រុមប្រដេញបាតតារាងជាមួយ អាយអេសអាយ ដង្កោសែនជ័យ ក្នុងលីគកំពូលកម្ពុជា ក៏បានបង្កការភ្ញាក់ផ្អើលដូចគ្នា បន្ទាប់ពីការយកឈ្នះក្រុមណាហ្គាវើលដ៏ ១-០ លើទឹកដីរបស់ខ្លួន ដែលធ្វើសម្រេចដោយកីឡាករ វី ច័ន្ទដារ៉ា នៅនាទី៩០+៧។
ក្រឡេកទៅចាប់អារម្មណ៍ជ័យជម្នះរបស់ក្រុមកងយោធពលខេមរភូមិន្ទ លើក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមវិញ ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះ ៤គ្រាប់ គឺរកបានដោយកីឡាករ ស្រេង សុខគា ១គ្រាប់ នៅនាទី២១, Valentine ២គ្រាប់នៅនាទី៤០ និងនាទី៤៥ និង លាង ពិសី ១គ្រាប់ នៅនាទី៦៥។
យ៉ាងណាមិញជ័យជម្នះក្នុងជើងទី១ នេះ គ្រាន់តែជាដើមទុនមួយ តែក៏មិនទាន់អស់សង្ឃឹមសម្រាប់ក្រុមបរាជ័យដែរ ដ្បិតក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតជើងទី២ ដែលគ្រោងប្រព្រឹត្តទៅ នាថ្ងៃទី១១ ខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីក្រុមទទួលបានជ័យជម្នះពិតប្រាកដ ដែលត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦៕ អត្ថបទ៖ លី ឈុនឡា






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត