ព័ត៌មាន
ត្រឹមខែមករាឆ្នាំនេះ ក្រសួងសិកម្ម អនុម័តផែនការអាជីវកម្មជួយសហគមន៍កសិកម្មចំនួន ១០១ គម្រោង គិតជាទឹកប្រាក់ជាង ២៩ លានដុល្លារអាមេរិក
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មមានគម្រោងច្រើន ដែលបន្តជួយដល់បងប្អូនប្រជាកសិករជាបណ្ដាក់តែម្ដង ក្នុងនោះជួយទាំងសហគមន៍កសិកម្មទូទៅ និងជួយទាំងសហគមន៍កសិកម្មទំនើប ដោយបានអនុម័តផែនការអាជីវកម្មជួយសហគមន៍កសិកម្មចំនួន ១០១ គម្រោង គិតជាទឹកប្រាក់ជាង ២៩ លានដុល្លារអាមេរិក។
ឯកឧត្តម ឃឹម ហ្វីណង់ ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសហគមន៍កសិកម្មចំនួន ១៧ មកពី៨ខេត្តផ្សេងគ្នាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម បានឱ្យដឹង ជុំវិញមិទ្ធផលជាផ្លែផ្ការបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រយៈពេលជិត ៦ឆ្នាំមកនេះ បានបង្កើតនូវឱកាសជាច្រើនដល់កសិករ ជាពិសេសផ្សាភ្ជាប់ទីផ្សារជូនប្រជាកសិករ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ ដែលជាការវិនិយោគសាធារៈរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបន្តថា ខណៈរហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មបានអនុម័តផែនការអាជីវកម្មជំនួន ១០១ ផែនការអាជីវកម្ម ក្នុងនោះប្រមាណ ៦០ ផែនការអាជីវកម្មជួយទៅដល់សហគមន៍កសិកម្មទូទៅ និងជាង ៤០ ផែនការអាជីវកម្មទៀតបានជួយទៅដល់សហគមន៍កសិកម្មទំនើប។ បើគិតជាថវិកាសម្រាប់ជំនួយឥតសំណងលើគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានជួយដល់សហគមន៍កសិកម្មទាំងអស់ក្នុងចំនួនថវិកាប្រមាណ ៨,២ លានដុល្លារ និងជួយជាកម្ចីឥណទានការប្រាក់ទាបចន្លោះជាង ២១ លានដុល្លារផងដែរ។
សូមបញ្ជាក់ថា សម្រាប់តែគម្រោងពិពិធកម្មមួយទេ ក្រសួងកសិកម្ម មានថវិកាសរុប ១០០លានដុល្លារ ហើយថវិកានេះជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហរិញ្ញប្បទានកម្ចីយោគយល់ពីធនាគារពិភពលោក តែជាថវិការបស់រាជរដ្ឋាភិបាល ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ដល់បងប្អូនប្រជាកសិករ៕








-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត