ព័ត៌មាន
បទល្មើសធនធានធម្មជាតិជាងមួយពាន់ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២៥
នៅឆ្នាំ២០២៥ មន្ត្រីជំនាញក្រសួងបរិស្ថាន បានស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចំនួនជាង១ពាន់ករណី និងបន្តពង្រឹងវិធានការដើម្បីបង្ក្រាបនៅឆ្នាំ២០២៦។
ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមករា នេះ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារ បរិស្ថានឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពង់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ពិធីនេះរៀបចំនៅក្រសួងបរិស្ថាន ដោយមានការចូលពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អង្គទូត អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធនានា សរុបប្រមាណ ៥០០នាក់។
នៅក្នុងអង្គសន្និបាតឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពី សមិទ្ធផលជាច្រើនរបស់ក្រសួងបរិស្ថានដែលសម្រេចបាននៅក្នុងឆ្នាំ២០២៥ ក្នុងនោះក៏មានការបង្រ្កាបបទល្មើសធនធានធម្មជាតិផងដែរ។ ឯកឧត្តមបន្តថា នៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ១,៤៩៤ករណី ក្នុងនោះរួមមាន៖ បទល្មើសព្រៃឈើ ជាង៥០០ករណី បទល្មើសសត្វព្រៃជាង ៤០០ ករណី បទល្មើសរុករានដីព្រៃខុសច្បាប់ជាង ២០០ករណី បទល្មើសនេសាទជាង២០០ ករណី និងបទល្មើសធនធានរ៉ែ ១១ករណី។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពង់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្រសួងបរិស្ថាន ដែលបានដាក់ចេញអនុវត្ត និងសម្រេចបានក្នុងឆ្នាំ២០២៥ ជាពិសេសក្នុងរយៈពេលជិត២ឆ្នាំកន្លះ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២៦ ក្រសួងបរិស្ថាននឹងបន្តអនុវត្តសកម្មភាពអាទិភាពមួយចំនួន ដូចជា បន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។ បន្តរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគគិយុត្តដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ បន្តជំរុញការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបន្តពង្រឹងការអនុវត្តច្បាប់បទល្មើសធនធានធម្មជាតិជាដើម៕ អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់