ព័ត៌មាន
វិសាខាវាយបកយកឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង២ក្រៅដី សប្ដាហ៍ទី១៩ លីគកំពូលកម្ពុជា
ទីបំផុតក្លឹបបាល់ទាត់វិសាខាសងសឹកបានសម្រេចក្រោយបរាជ័យក្នុងជើងទី១ ក្នុងដីរបស់ខ្លួន ពេលដែលយកឈ្នះអង្គរថាយហ្គឺរ ៣ទល់នឹង២វិញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ខេត្តសៀមរាប សប្ដាហទី១៩នៃការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា។
នៅពីមុខអ្នកគាំទ្រជាង២០០០នាក់ កីឡាករ សុខគ្រី សូហ្វាន់ ទាត់បញ្ចូលទីពីចំងាយឱ្យម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាំមុខមុន នៅនាទីទី១៧។ ១៣នាទីបន្ទាប់ភ្ញៀវ វិសាខា វាយបកតាមស្មើវិញ ពេលដែលកីឡាករ Park Jung Bin ទាត់បញ្ចូលទីបានសម្រេច ក្រោយពេលដែលកីឡាករ ស៊ិន កក្កដា ទាត់បាល់មួយទំហឹងឱ្យ។ ៨នាទីក្រោយមក វិសាខា បានបាល់ពិន័យ១១ម៉ែត្រ ហើយកីឡាករ Lucas Dias do Nascimento Serafim ក៏ធ្វើបានសម្រេច។ ចប់វគ្គទី១ វិសាខា នាំមុខអង្គរថាយហ្គឺរ ២ទល់នឹង១។
ក្នុងវគ្គទីពីរក្លឹបទាំងពីរដាក់សម្ពាធលើគ្នារៀងៗខ្លួនពិសេសម្ចាស់ផ្ទះអង្គរថាយហ្គឺរ ហើយទីបំផុតនៅនាទីទី៨១ ក៏តាមស្មើពេលកីឡាករសញ្ជាតិជប៉ុន YASUOKA TAKUTO ទាត់បញ្ចូលទីយ៉ាងល្អ។ យ៉ាងណាក៏ដោយ នាទីនៅសេសសល់ វិសាខាក៏បន្តវាយសម្រុក ហើយកីឡាករដូរចូល ថា គ្រីយ៉ា តែតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យក្រុមនៅនាទីទី៩០បូក២។
ក្រោយការប្រកួតនេះវិសាខា ឡើងមកឈរនៅលេខ៥ ១៨ប្រកួតមាន២៨ពិន្ទុ ចំណែកអង្គរថាយហ្គឺរ ធ្លាក់មកលេខ៦ ១៧ប្រកួតមាន២៧ពិន្ទុ។ សប្តាហ៍ទី២០ថ្ងៃអាទិត្យទី៨ ខែកុម្ភៈ វិសាខា ត្រូវធ្វើដំណើរមកជួបបឹងកេតនៅពហុកីឡដ្ឋានជាតិ និងអង្គរថាយហ្គឺរធ្វើដំណើរទៅខេត្តសមុទ្រ ជួបឡាយហ្វខេត្តព្រះសីហនុ៕








-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត