ព័ត៌មាន
សៀង ចន្ធា រកបានគ្រាប់លីគដំបូងក្នុងការប្រកួតព្រះខ័នរាជឈ្នះកងយោធពលខេមរភូមិន្ទ ៦ទល់៣
ខ្សែប្រយុទ្ធកម្ពុជា សៀង ចន្ធា បានបញ្ចប់ភាពក្សត់គ្រាប់បាល់ក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល២០២៥-២០២៦ ដោយរកបានគ្រាប់បាល់ដំបូងក្នុងលីគកំពូលកម្ពុជា ក្នុងការប្រកួតដែលអ្នកការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បន្តឈ្នះក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ ៦ទល់នឹង៣ សប្ដាហទី១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។
ជំនួបនេះលេងបាន៤នាទី កីឡាករសារ៉េត គ្រីយ៉ា តែតបញ្ចូលទីគ្រាប់នាំមុខឱ្យព្រះខ័នរាជស្វាយរៀង ពេលដែលកីឡាករ Conor Jon Shields ទាត់បាល់ចេញពីជ្រុង ហើយកីឡាករ Patrick ទាត់បុកដីខ្ទាត់ទៅរកជំហររបស់គ្រីយ៉ា ហើយក៏តែតបញ្ចូលទីបានសម្រេច។
នៅនាទីទី២០ ព្រះខ័នរាជស្វាយរៀង បន្ថែមមួយគ្រាប់ទៀត ពេលដែលកីឡាករ Conor Jon Shield លើកបាល់ចេញពីជ្រុង ហើយកីឡាករ Odawara តែតទៅឱ្យ Faris Hammouti ហើយកីឡាករសញ្ជាតិម៉ារ៉ុករូបនេះរកគ្រាប់បាល់បានសម្រេច។ ៨នាទីបន្ទាប់កីឡាករ កងយោធពលខេមរភូមិន្ទ អ៊ឹម វិនុន ធ្វើឱ្យមានកំហុសតែតបញ្ចូលទីខ្លួនឯងជួយឱ្យម្ចាស់ផ្ទះនាំមុខ ៣ទល់០ បន្ទាប់ពី Shields លើកបាល់ចេញពីជ្រុងដដែល។
នៅចុងវគ្គទី១នាទីទី៤៥បូក២ កីឡាករ Patrick Robson ទាត់បញ្ចូលទីគ្រាប់៤ឱ្យព្រះខ័នរាជ បន្ទាប់ពីកីឡាករ Hammouti ទាត់បាល់ពីចំងាយបញ្ជួនទៅឱ្យ។ ចប់វគ្គទី១ព្រះខ័នរាជស្វាយរៀង នាំមុខកងយោធពលខេមរភូមិន្ទ ៤ទល់នឹង០។
ក្រោយសម្រាក ផ្ដើមវគ្គទី២ បានត្រឹម៥នាទី ក្រុមលោកភា សុភក្ត្រា កងយោធពលខេមរភូមិន្ទ វាយបកបានមួយគ្រាប់វិញដោយកីឡាករ ស្រេង សុខគា ទាត់បាល់មួយទំហឹងធ្វើឱ្យវីរៈ ដារា មិនអាចជួយបាន។ ៤នាទីបន្ទាប់កីឡាករ ទេព ហ្វីលីព បន្ថែមគ្រាប់ទី២ឱ្យក្លឹប មុនពេលដែលកីឡាកររូបនេះបន្ថែមគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់វាយបកតាមពីក្រោយទី៣របស់ក្លឹបដែលមានមូលដ្ឋាននៅស្តាតចាស់នេះ។
យ៉ាងនេះក្ដីព្រះខ័នរាជស្វាយរៀង នៅតែបន្តវាយសម្រុកទៅលើគូប្រកួត។ លុះនាទីទី៨៩កីឡាករដូរចូល ប៊ុត រដ្ឋា បញ្ជួនបាល់ស្ទើរឱ្យអ្នកចាំទីអ៊ុំ សេរីរ័ត្ន ហើយខ្សែប្រយុទ្ធ ព្រះខ័នរាជស្វាយរៀង Kwame Peprah ដណ្ដើមបាន និងទាត់បញ្ចូលទីបានសម្រេច។ ជិតចប់ការប្រកួតទៅហើយ ពោលនាទីទី៩០បូក៦ កីឡាករ សៀង ចន្ធា ក៏ទាត់បាល់បញ្ចូលទីគ្រាប់ទី៦ឱ្យក្រុម និងជាគ្រាប់បាល់ទី១របស់ខ្លួនក្នុងលីគកំពូលកម្ពុជារដូវកាល ២០២៥-២០២៦ ក្រោយដំណើរការបាន១៩សប្ដាហ៍។ លទ្ធផលនេះធ្វើឱ្យព្រះខ័នរាជស្វាយរៀងនៅបន្តកាន់កាប់កំពូលតារាង។
ថ្ងៃទី៣ ខែកុម្ភៈ ព្រះខ័នរាជស្វាយរៀង នឹងចាកចេញទៅកាន់ប្រទេសសិង្ហបុរី ចូលរួមប្រកួតជើងឯកក្លឹបកំពូលអាស៊ាន ថ្ងៃទី៥ ខែកុម្ភៈជាមួយក្លឹប Lion City Sailors មុនទទួលអាយអេសអាយ ដង្កោសែនជ័យ ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត