ព័ត៌មាន
ពុទ្ធសាសនិកនាំគ្នាទៅវត្តអារាមក្នុងថ្ងៃបុណ្យមាឃបូជា
ពុទ្ធសាសនិកបាននាំគ្នាទៅវត្តអារាមនានាក្នុងថ្ងៃបុណ្យមាឃបូជា ដោយភ្ជាប់ទៅជាមួយបាយ សម្ល ដាក់ចានស្រាក់ និងទេយ្យទានផ្សេងៗទៀត ដើម្បីប្រគេនព្រះសង្ឃគង់នៅវត្តអារាម។
នៅថ្ងៃទី០២ ខែកុម្ភៈ នេះ ពុទ្ធសាសនិកទាំងក្មេង ចាស់ កាន់វត្តគល់ទទឹង ដែលចូលរួមធ្វើបុណ្យ នៅវត្តគល់ទទឹង ក្នុងថ្ងៃបុណ្យមាឃបូជា ដើម្បីឧទ្ធិសកុលដល់ញាត្តិសណ្ដានដែលបានចែកឋានទៅ និងវីវរ កងទ័ពដែលលះបង់ជីវិតដើម្បីទឹកដីកម្ពុជា និងម្យ៉ាងវិញទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ។
ពុទ្ធសាសនិក បានបួងសួងសូមពរពីព្រះពុទ្ធ ជួយការពារទឹកដីកម្ពុជាកុំឲ្យមានសត្រូវមមកឈ្លាន ពាន និងប្រជាពលរដ្ឋរស់នៅសុខសាន្ត។
គួររម្លឹកដែរថា ពិធីបុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រ កាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។អត្ថបទ៖ ទូច សោភ័ណ



-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន17 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន