ព័ត៌មាន
កម្ពុជាប្រមូលសួយសារអាករ និងពន្ធនាំចេញពីវិស័យថ្មអារមានទឹកប្រាក់ជិត ៤០លានដុល្លារ
នៅក្នុងរយៈ៣ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានប្រមូលចំណូលពីសួយសារអាករ និងពន្ធនាំចេញ (មិនគិតចំណូលពន្ធដារ) នៅលើ ការធ្វើអាជីវកម្មថ្មអារ មានទឹកប្រាក់សរុបជិត ៤០ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិកាអាជីវកម្មនៅក្នុងស្រុក។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគម ថ្មអារកម្ពុជា អាណត្តិទី១ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សម្រាប់គោលដៅវិនិយោគលើវិស័យរ៉ែ គឺមានសារៈសំខាន់ណាស់ ដោយវិស័យនេះបានបង្កើតការងារ និងចំណូលជូនប្រជាជន ក៏ដូចរាជរដ្ឋាភិបាលបានចំណូលមួយចំនួនសម្រាប់ការអភិវឌ្ឍប្រទេស ក្នុងនោះចំពោះវិស័យថ្មអារ ដែលបានបង្កើតសមាគមនៅពេលនេះ គឺមានគោលបំណង ដើម្បីឈានទៅជម្រុញអភិវឌ្ឍន៍វិស័យនេះឱ្យ កាន់តែរីកចម្រើន។

ឯកឧត្តម បន្តថា ចំពោះការធ្វើអាជីវកម្ម, ក្នុងនោះមិនថាការធ្វើអាជីវកម្មរ៉ែប្រភេទណានោះទេ គឺត្រូវមានការអនុញ្ញាត្តិពីក្រសួង បរិស្ថាន ដែលជាក្រសួងជំនាញ ដែលមើលការខុសត្រូវលើផលប៉ះពាល់បរិស្ថានតាមច្បាប់ និងក្រមនៃការអនុត្តស្តីពីបរិស្ថាន ក្នុងនោះ បន្ទាប់ពីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនដែលអនុវត្ត ត្រូវមានការឯកភាពពីបរិស្ថានបន្ថែម ទើបឈាន ដល់ការធ្វើអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ជាក់ស្តែងជុំវិញការធ្វើអាជីវកម្មថ្មអារ គិតមកដល់ពេលនេះក្រសួងរ៉ែ និងថាមពល បានផ្តល់ អាជ្ញាប័ណ្ណមានចំនួនជាង ៦០ ក្រុមហ៊ុន និងមានក្រុមហ៊ុនដែលកំពុងប្រតិបត្តិកាអាជីវកម្មចំនួនជាង ៤០ ក្រុមហ៊ុន/សហគ្រាស ដែល បាននិងកំពុងធ្វើអាជីវកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ក្នុងនោះបើគិតនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិស័យនេះ បានផ្តល់ចំណូលជាសួយសារអាករ និងពន្ធនាំចេញ (ដោយមិនគិតចំណូលពន្ធដារ) មានទឹកប្រាក់សរុបជិត ៤០ លានដុល្លារអាម៉េរិក។

ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ជុំវិញវិស័យថ្មអារនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងនោះក្រៅពីការនាំចេញ វិស័យនេះអាចបំពេញតម្រូវ ការស្រុកបានជាច្រើន រាប់ទាំងកម្ទេចថ្មជាដើម ជាក់ស្តែងនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានចេញសារាចរណ៍លើកទឹកចិត្ត ដល់ ថ្នាក់ក្រោមជាតិ ដែលវិនិយោគគម្រោងសាធារណៈ គឺត្រូវខិតខំប្រើប្រាស់កម្ទេចថ្មឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍នៃសេដ្ឋកិច្ច។ ឯកឧត្តម បន្ថែមថា ទាក់ទងវិស័យនេះដែរ ចំពោះមហិច្ឆិតារបស់រាជរដ្ឋាភិបាល គឺចង់ឃើញប្រជាពលរដ្ឋមានការងារធ្វើក្នុងវិស័យនេះ មានកាន់តែច្រើន តាមរយៈការបង្កើតការងារនៅនឹងកន្លែង និងការប្រមូលចំណូលចូលថវិកាជាតិ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេស ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត