ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាជូនពលរដ្ឋនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមណ្ឌលសុខភាពសំរោង ខេត្តបន្ទាយមានជ័យ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង កាលពីព្រឹកថ្ងៃទី១ ខែកុម្ភ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ ក្តីនឹករលឹក ដល់មន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមណ្ឌលសុខភាពសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលះបង់សុវត្ថិភាពផ្ទាល់ខ្លួន ដោយឆន្ទៈមោះមុត ក្នុងនាមជាកងទ័ពអាវស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំព្យាបាលនោះឡើយ។

ឯកឧត្តម បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលមន្ទីរពេទ្យខេត្ត និងមណ្ឌលសុខភាព ត្រូវផ្តោតសំខាន់ក្នុងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ និងជាពិសេសសុខភាពផ្លូវចិត្ត។ ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្ដីសុខាភិបាល គ្រូពេទ្យ ត្រូវចេះសាមគ្គីគ្នា មានភាពនឹងនរ ទឹកចិត្តមោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តខិតខំប្រឹងប្រែងលើកស្ទួយសមត្ថភាពសហភាតរៈ និងអង្គភាពឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង «ត្រូវធ្វើអ្វីដែលមានក្នុងដៃ ឱ្យអស់ពីលទ្ធភាព ហើយលើសពីធម្មតា»។

តមកនារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាល នៅមណ្ឌលសុខភាពចុងកាល់ ខេត្តឧត្តរមានជ័យ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរនូវការ ខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការស្មោះស្ម័គ្ររបស់មន្ត្រីសុខាភិបាល ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី បានចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តក្នុងជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំ ដើម្បីពង្រឹងអង្គភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថា មន្ទីរពេទ្យនេះ នឹងក្លាយទីកន្លែងមានការចូលរួម ភាពជាអ្នកដឹកនាំ នាពេលខាងមុខ៕ អត្ថបទ រដ្ឋា




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត