ព័ត៌មាន
សាលាបណ្តុះបណ្តាលជំនាញ អំពាវនាវពលករ និងជនភៀសសឹកមករៀនជំនាញបន្ថែមដើម្បីបង្កើតការងារថ្មី
អ្នកជំនាញក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) បានផ្ញើសារអំពាវនាវជូនដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋត្រឡប់មកពីថៃ ក៏ដូចជាជនភៀសសឹក ឱ្យឆ្លៀតពេលរៀនជំនាញបន្ថែមដើម្បីពង្រឹងជំនាញ ពង្រឹងសេដ្ឋកិច្ច ផ្តល់ឱកាសខ្លួនឯងដើម្បីស្វែងរកការងារថ្មីធ្វើ និងឱកាសការងារជាច្រើនផ្សេងៗទៀត ក្រៅពីការងារនៅប្រទេសថៃ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ថ្មីៗនេះ ក្រៅពីប្រទេសបានជួបនូវបញ្ហាវិបត្តិតាមព្រំដែន កម្ពុជា-ថៃ បានមើលឃើញថា ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើការនៅប្រទេសថៃជាច្រើន បានវិលត្រឡប់មកស្រុកកំណើតរៀងៗខ្លួនវិញ ហើយរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ជាសេនាធិការក៏បានខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលទាំងការដឹកជញ្ជូន អាហារ ការស្វែងរកការងារ និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញ ដោយឥតគិតថ្លៃជាដើម ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមនាយក បានបន្តថា ដោយឡែក ជនភៀសសឹក ក៏ទទួលស្គាល់ថា មួយរយៈកន្លងមក ក៏មានបញ្ហាស្មារតីដែលមានការព្រួយបារម្ភ មិននឹងន ប៉ុន្តែចំពោះមុខ យើងគួរប្រែក្លាយការឈឺចាប់នេះ ឱ្យទៅជាការប្រឹងប្រែង មានន័យថា បើយើងមានជំនាញ យើងមានក្រុមហ៊ុនវិនិយោគនៅប្រទេសយើងច្រើន ប្រទេសនឹងរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច យើងនឹងរឹងមាំ យើងនឹងមិនពឹងផ្អែកលើប្រទេសជិតខាងដែលគេមើលងាយ មើលស្រាយលនោះទេ។ ឯកឧត្តមបន្ថែមទៀតថា យើងត្រូវរកការងារដោយខ្លួនឯង និងរកប្រទេសណាដែលមានអរិយធម៌ល្អ មានវប្បធម៌ល្អ ហើយមានការងារល្អធ្វើសម្រាប់ត្រឡប់មកជួយប្រទេសជាតិវិញ ខណៈកម្ពុជាមានប្រទេសជាច្រើនផ្សេងទៀតជាដៃគូក្នុងការផ្តល់កូតាការងារល្អ និងមានប្រាក់បៀវត្សរ៍ខ្ពស់ ជូនដល់ប្រជាពលរដ្ឋ ក្នុងនោះមានដូចជា កូរ៉េ ជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី និងជាមួយបណ្តាប្រទេសអឺរ៉ុប ដូចជាអូស្រ្តាលីជាដើម។ ជាក់ស្តែងថ្មីៗនេះ វិទ្យាស្ថាន ITI ក៏មានកិច្ចសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត ដែលជាស្តង់ដារអូស្រ្តាលី ដូច្នេះយើងមានឱកាសច្រើនណាស់ កុំប្រែក្លាយពីការឈឺចាប់ ទៅបាក់ទឹកចិត្ត យើងគួរប្រែក្លាយពីការឈឺចាប់ ទៅជាការពង្រឹងជំនាញ ការពង្រឹងសេដ្ឋកិច្ច ពង្រឹងឱកាសខ្លួនឯង ដើម្បីស្វែងរកការងារថ្មីធ្វើ។

ជុំវិញការលើកឡើងខាងលើនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានគាំទ្រចំពោះការអំពាវនាវ នេះទៅកាន់អតីពលករមកពីថៃ ក៏ដូចជាជនភៀសសឹកក្តី ការទទួលយកការបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់សម្រាប់អ្នកដែលមានជំនាញហើយ និងងាយស្រួលក្នុងការស្វែងរកការងារធ្វើ ឬការប្រកបមុខរបរជាអាជីវកម្មខ្លួនឯងក្តី។ ជាពិសេសការរៀនជំនាញ ដោយមិនគិតថ្លៃ ដែលជាឱកាសដ៏កម្រមាន ព្រោះថា ក្រៅពីមិនចំណាយប្រាក់លើថ្លៃរៀន ថែមទាំងទទួលនូវចំណេះ ជំនាញមួយពិតប្រាកដ ដើម្បីងាយស្រួលស្វែងរកការងារ ឬការបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។
គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតដើមវិញ មានចំនួនជិត ១លាននាក់។ ក្នុងនោះ អ្នកទទួលបានការងារធ្វើក្នុងស្រុកមានចំនួនជាង ៦០ម៉ឺននាក់។ ដោយឡែក គិតមកត្រឹមបំណាច់ឆ្នាំ២០២៥នេះដែរ តាមរយៈកម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M បានទទលការចុះឈ្មោះដើម្បីចំនួនជិត ១៥ម៉ឺននាក់ ។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់