ព័ត៌មាន
អាជ្ញាធរបង្កើនការត្រួតពិនិត្យទីតាំងនានាដើម្បីទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាននិងកំពុងបន្តបង្កើនការចុះត្រួតពិនិត្យជាប្រចាំទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បីតាមដានលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។
យុទ្ធនាការ នៃការចុះរដ្ឋបាលត្រួតពិនិត្យនេះ គឺតែងបានធ្វើឡើងជារឿយៗទៅតាមទីតាំងជួលការស្នាក់នៅតាមទីតាំងផ្ទះជួល ,អគារបន្ទប់ជួល , អគារខុនដូរ , ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ឲ្យបានច្បាស់អំពីការរស់នៅដោយស្របច្បាប់ត្រឹមត្រូវរបស់ជនបរទេសទាំងឡាយ ជៀសវៀងការស្នាក់នៅដោយលួចលាក់ប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ពលរដ្ឋ បង្ហាញនូវការគាំទ្រខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការកម្ទេចបទល្មើសឧក្រិដ្ឋទាំងឡាយដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយជាជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់ឲ្យកម្ពុជាលេចមុខលេចមាត់នៅឆាកអន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍ជាដើម ។
គួរបញ្ជាក់ថា ការចុះរដ្ឋបាលពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមល្អ ពីតាមបណ្តាម្ចាស់ទីតាំងពាក់ព័ន្ធទាំងអស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋឆបោកនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះដែរ សមត្ថកិច្ច ស្នើដល់ម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងអស់ សូមកុំចូលដៃចូលជើងពាក់ពាក់ព័ន្ធបទល្មើសទាំងនេះឲ្យសោះ ក្នុងករណីប្រសិនបើរកឃើញថាមានការគប់គិតគ្នា នោះសមត្ថកិច្ចនឹងចាត់វិធានការច្បាប់ជាធរមាន ដោយមិនលើកលែងនោះឡើយ៕ អត្ថបទ៖ លីហេង





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត