ព័ត៌មាន
រាជរដ្ឋាភិបាលនឹងពង្រឹងប្រមូលចំណូលមិនមែនសារពើពន្ធ ដើម្បីពង្រីកប្រសិទ្ធភាពចំណូលសម្រាប់ជាតិ
រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៦នេះ នឹងជំរុញពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បន្តស្វែងរកមុខចំណូលថ្មីៗ ជាពិសេសពង្រឹងយន្តការនៃការប្រមូលចំណូលពីវិស័យធនធានរ៉ែឱ្យអស់សក្តានុពល ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលដែលមានស្រាប់។
ជុំវិញចំណូលមិនមែនសារពើរពន្ធ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៦ រាជរដ្ឋាភិបាលជំរុញ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ, ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធចំណូលមិនមែនសារពើរពន្ធ, ការស្វែងរកចំណូលថ្មីៗ ដើម្បីពង្រឹង និងពង្រីកការប្រមូលចំណូលមិនមែនសារពើពន្ធ និងចំណូលដែលមានសក្តានុពល ជាពិសេសការប្រមូលចំណូលលើវិស័យធនធានរ៉ែឱ្យ អស់សក្តានុពល ដើម្បីពង្រឹងដល់ប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់រាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
ទាក់ទងវិស័យរ៉ែ, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុងសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ភិបាលសមាគមថ្មអារកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ នេះថា ជុំវិញការប្រមូលចំណូលសួយសារពីវិស័យធនធានរ៉ែមានជាអាទិ៍ រ៉ែមាស រ៉ែខ្សាច់ រ៉ែសំណង់ រ៉ែដែកឆៅជាដើម នៅក្នុងអាណត្តិទី៦ កន្លងមក, រាជរដ្ឋាភិបាលប្រមូលចំណូលពីវិស័យនេះ បានក្នុងរង្វង់ប្រមាណ ៤០លានដុល្លារអាមេរិក ប៉ុន្តែនៅក្នុងអាណត្តិថ្មី, ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការប្រមូលសួយសារពីវិស័យទាំងនេះ បានចំណូលចូល ថវិការដ្ឋសរុបជាង ១៣៥ លានដុល្លារអាមេរិក ក្នុងនោះបើគិតទាំងចំណូលពន្ធ វិស័យធនធានរ៉ែ បានរួមចំណែករាប់រយលានដុល្លារ ចូលថវិកាជាតិ ដែលនេះបង្ហាញពីមោនទភាពរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជុំវិញវិស័យរ៉ែនេះ នៅពេលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍ ពិតណាស់គឺយើងត្រូវគិតគូរពីបរិស្ថាន និងផលប៉ះពាល់ទាំងមនុស្ស និងសត្វជាដើម, បញ្ហានេះប្រសិនការរសិក្សារកឃើញផលប៉ះពាល់តិចតួច និងហុចផលប្រយោជន៍មក វិញច្រើន រាជរដ្ឋាភិបាលនឹងជំរុញអភិវឌ្ឍន៍ ព្រោះការអភិវឌ្ឍនេះនឹងចូលរួមបង្កើតការងារ និងប្រាក់ចំណូល ជាក់ស្តែងមកដល់ពេល នេះ វិស័យរ៉ែទាំងមូល បានបង្កើតការងារជូនប្រជាពលរដ្ឋជិត ២ ម៉ឺនកន្លែងផងដែរ។
សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូលមិនមែនសារពើរពន្ធនេះ ក្នុងនោះចំពោះវិស័យរ៉ែ ក្នុងឆ្នាំ២០២៦នេះ, រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការប្រមូលចំណូលពីវិស័យធនធានរ៉ែឱ្យអស់សក្តានុពល ជាពិសេសផលិតផលរ៉ែសម្រាប់ការនាំចេញ ក្រៅប្រទេសរួមមាន៖ រ៉ែមាស រ៉ែដែកឆៅ រ៉ែម៉ង់កាណែសឆៅ និងរ៉ែខ្សាច់ជាដើម និងការចុះពិនិត្យផ្ទាល់ដល់ការដ្ឋានអាជីវកម្ម ដោយ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការបង់សួយសារ និងបរិមាណធ្វើអាជីវកម្មជាក់ស្តែង៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត