ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖«ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការសុខាភិបាល ត្រូវខិតខំបង្កើតស្នាដៃ (Legacy) នៃការងារវិជ្ជាជីវៈរបស់ខ្លួន ទុកជាថ្ងៃអនាគតសម្រាប់អ្នកបន្តជំនាន់ក្រោយ»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពិនិត្យលទ្ធផលឆ្នាំ២០២៥ និងការរៀបចំផែនការអនុវត្តសកម្មភាពឆ្នាំ២០២៦ សម្រាប់មន្ទីរពេទ្យរាជធានី ខេត្ត នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពី មន្ទីរពេទ្យរាជធានី ខេត្ត និងស្រុក ឈរជាសសរទ្រូងនៃក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស មានក្តីសង្ឃឹម និងជឿជាក់ថា នៅពេលដែលក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់ គាត់ ត្រូវការការថែទាំ ព្យាបាល ជាពិសេសម្តាយសម្រាលកូន នៅពេលដែលអ្នកជំងឺត្រូវការការវះកាត់ ឬនៅពេលដែលត្រូវការចម្លើយរោគវិនិច្ឆ័យជាបន្ទាន់ គឺមន្ទីរពេទ្យ តែងតែបម្រើ ប្រកបដោយសុវត្ថិភាព គុណភាព សុវត្តិភាព សមភាព និងទាន់ពេលវេលា តាមការជាក់ស្តែងរបស់យើង។ ទំនុកចិត្តទាំងនេះ គឺជាចំណុចដ៏ល្អ ហើយការរៀបចំសិក្ខាសាលានាថ្ងៃនេះ ជាការប្រមូលផ្ដុំ ដើម្បីបង្កើនភាពទុកចិត្ត និងក្តីសង្ឃឹមដល់អ្នកជំងឺ ឱ្យស័ក្ដិសមនឹងទទួលបាននូវគុណតម្លៃនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា៖ «ការវិនិយោគលើគុណភាពសេវាសុខាភិបាលនៅថ្ងៃនេះ គឺជាការវិនិយោគលើមូលធនមនុស្សសម្រាប់ថ្ងៃអនាគត។ បើប្រជាជនមានសុខភាពល្អ ប្រជាជននឹងមានសមត្ថភាពខ្ពស់ក្នុងការរៀនសូត្រ បង្កើនផលិតភាពនិងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ គោលដៅយុទ្ធសាស្ត្ររបស់យើង គឺការបម្រើសេវាដែលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងសមធម៌»។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ ៥ចំណុច ដើម្បីធានាបានការអនុវត្តសម្រេចបាននូវនិរន្តរភាព គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាពជូនប្រជាពលរដ្ឋ ដូចជា៖
១) ថ្នាក់ដឹកនាំនៃសិក្ខាសាលានេះ ត្រូវពិភាក្សាវែកញែកឱ្យបានស៊ីជម្រៅ ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងអំពីលក្ខន្តិកៈរបស់មន្ទីរពេទ្យ ជាមួយនឹងការផ្តល់ជាយោបល់ពីមន្ទីរពេទ្យជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានលក្ខខណ្ឌធ្វើឱ្យមានការរីកចម្រើនរំកិលចូលបរិបទ ក្នុងវិស័យហិរញ្ញប្បទានសុខាភិបាល តាមបណ្តារាជធានី ខេត្ត ស្រុក។
២) ត្រូវមានជាក្រុមការងារដែលមានលក្ខណៈប្រធានបទសំខាន់ៗបន្តបន្ទាប់ ដើម្បីលេចចេញមកនៅទិសដៅច្បាស់លាស់របស់មន្ទីរពេទ្យខេត្ត ឱ្យក្លាយទៅជាសកម្មភាពចាត់ចែងការងារ សម្រាប់ការអនុវត្តជាក់ស្តែង។
៣) មន្ទីរពេទ្យជាតិត្រូវមានទំនាក់ទំនងល្អ និងខិតខំឆ្លើយ ជួយដល់មន្ទីរពេទ្យខេត្តដែលជាសម្ព័ន្ធមេត្រីគ្នា ក្នុងភាពជាលំនាំការរៀបចំរចនាសម័្ពន្ធ (System) និងបទបញ្ជាផ្ទៃក្នុងនៅមន្ទីរពេទ្យខ្លួនឱ្យបានត្រឹមត្រូវមន្ទីរពេទ្យត្រូវមានការវិនិយោគ។
៤) ថ្នាក់ដឹកនាំ និងអ្នកជំនាញសុខាភិបាល ពិនិត្យលើដំណើរការរបស់អង្គភាពជារួម តាមបែបបទរដ្ឋបាល នៃការគ្រប់គ្រងលក្ខន្តិកៈដោយឡែក ធនធានមនុស្ស និងការទុកដាក់គ្រប់គ្រងហរិញ្ញវត្ថុបានត្រឹមត្រូវសមស្របតាមនីតិវិធី។
៥) សិក្ខាសាលាបន្ទាប់ត្រូវរំលេចប្រធានបទលម្អិតផ្នែកណាមួយ ដែលរួមបញ្ចូលវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ព្រមទាំងយុទ្ធសាស្រ្តអនុវត្តទាំងឡាយតាមរយៈPDIA និងមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍មកកាន់មន្ទីរពេទ្យជាតិនៅពេលខាងមុខ។
សូមជម្រាបជូនថា សិក្ខាសាលាបានផ្តោតលើផ្នែកសំខាន់ៗ ចំនួន ៤៖ ផ្នែកថែទាំជំងឺធ្ងន់(ICU) ផ្នែកថែទាំទារកទើបនឹងកើត ផ្នែកវះកាត់ និងសេវាមន្ទីរពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះនៃការថែទាំរបស់មន្ទីរពេទ្យដោយ៖ ១) ICU ថែទាំអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបំផុត និងប្រឈមការគ្រោះថ្នាក់ខ្ពស់ ២) NICUs ទទួលបន្ទុកចំពោះអ្នកជំងឺ មាតា ទារកទើបនឹងកើត ៣) បន្ទប់វះកាត់ ត្រូវអនុវត្តនីតិវិធី ដែលស្ដារសុខភាព និងសង្គ្រោះជីវិត ៤) មន្ទីរពិសោធន៍បង្ហាញលទ្ធផល ដើម្បីជួយដល់វេជ្ជបណ្ឌិត /គ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងជ្រើសរើសអន្តរាគមន៍វេជ្ជសាស្រ្តឱ្យបានទាន់ពេល និងសមស្រប។
ក្នុងសិក្ខាសាលានេះដែរមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រីមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងស្រុក ចំនួន ៣០០នាក់ និងតាមប្រព័ន្ធអនឡាញ Zoom ចំនួន ៦៤៥នាក់ ៕
អត្ថបទ រដ្ឋា











-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត