ព័ត៌មាន
ពលរដ្ឋបន្តសាទរបទបញ្ជារបស់រាជរដ្ឋាភិបាលបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា
ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រខ្ពស់ចំពោះគោលជំហរមុតមាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តជំរុញឱ្យអាជ្ញាធរខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីកម្ពុជា។

ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដាក់បញ្ជាដោយគោលជំហរមុតមាំ ចំពោះអាជ្ញាធរឱ្យបោសសម្អាតអំពើឆបោកតាមប្រព័ន្ធអនឡាញ ដោយសម្តេចលើកឡើងថា « យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗ សម្រាប់ជាតិ និង ប្រជាជនយើង» ។
ចំណែកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបន្តណែនាំដាក់កំហិតដល់អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិទាំង២៥រាជធានីខេត្ត ត្រូវម្ចាស់ការក្នុងការសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ (Online Scams) ឱ្យអស់ពីមូលដ្ឋានខ្លួន ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។

ពលរដ្ឋ បានបង្ហាញនូវការគាំទ្រខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការកម្ទេចបទល្មើសឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថិរភាពដល់ប្រទេសជាតិ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយជាជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់ឲ្យកម្ពុជាលេចមុខលេចមាត់នៅឆាកអន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍ជាដើម ។

ដើម្បីជាការឆ្លើយតប ទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាននឹងកំពុងបន្តការ យកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ យុទ្ធនាការ នៃការចុះរដ្ឋបាលត្រួតពិនិត្យនេះ គឺតែងបានធ្វើ ឡើងជារឿយៗទៅតាមទីតាំងជួលការស្នាក់នៅតាមទីតាំងផ្ទះជួល ,អគារបន្ទប់ជួល, ខុនដូរ, ផ្ទះសំណាក់ និង សណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ឲ្យបានច្បាស់អំពីការរស់នៅដោយស្របច្បាប់ត្រឹមត្រូវរបស់ជន បរទេសទាំងឡាយ ជៀសវៀងការស្នាក់នៅដោយលួចលាក់ប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ អត្ថបទ៖ លីហេង


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត