ព័ត៌មាន
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់វិស័យឯកជនបង់ពន្ធជូនរដ្ឋគ្រប់ៗគ្នាដើម្បីអភិវឌ្ឍន៍ជាតិ
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ផ្នែកវិស័យឯកជនទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ៗគ្នា ចូលរួមចំណែកដល់ការប្រមូលចំណូលជូនរដ្ឋ ដើម្បីរាជរដ្ឋាភិបាលមានលទ្ធភាពជំរុញអភិវឌ្ឍន៍លើវិស័យសំខាន់ៗ ក្នុង គោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងវេទិកាពន្ធដារកម្ពុជាឆ្នាំ២០២៦ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះថា ជុំវិញការបង់ពន្ធជូនរដ្ឋនេះ ឃើញថា វិស័យឯកជនមានការយល់ដឹងច្រើន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែក៏នូវ ជួបបញ្ហាប្រឈមខ្លះៗអំពីនីតិវិធីមួយចំនួន បញ្ហានេះ, សូមឱ្យរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ជួយសម្រួលដើម្បីធ្វើឱ្យអ្នក ជាប់ងាយស្រួល ក្នុងការបំពេញកាតព្វបង់ពន្ធ និងផ្តល់នូវទំនុកចិត្តរវាងគ្នាទៅវិញទៅមក។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ចំពោះសភាពាណិជ្ជកម្មកម្ពុជា គឺបានប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការធ្វើការងារយ៉ាងជិត ស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្ម ប្រកបដោយការទទួល ខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានអំពាវនាវដល់ផ្នែកវិស័យឯកជនទាំងអស់ សូមបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកដល់ការប្រមូលចំណូល របស់រាជរដ្ឋាភិបាល សម្រាប់យកទៅអភិវឌ្ឍន៍វិស័យសំខាន់ៗ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋាន ពន្ធដារ បន្តយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើប ឬហៅជាភាសាអង់គ្លេសថា Tax Administration 3.0 នាពេលខាងមុខ ស្របតាមចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង «ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥», សម្រាប់ធ្វើជា ត្រីវិស័យ ជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា ដើម្បីលើកកម្ពស់អភិបាលកិច្ច និងពង្រឹងអនុលោមភាពសារពើពន្ធ ធ្វើឲ្យការបំពេញ កាតព្វកិច្ចសារពើពន្ធរបស់វិស័យឯកជន កាន់តែមានភាពងាយស្រួល និងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋផងដែរ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងផងដែរថា វេទិកា ពន្ធដារកម្ពុជា គឺជាយន្តការថ្មី ដើម្បីបំពេញបន្ថែមទៀត ពីលើយន្តកាកិច្ចសហការជាមួយវិស័យឯកជន ដែលកំពុងអនុវត្តស្រាប់ និងក៏ជា ឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឯកជន ទាំងតំណាងស្ថានទូត និងកុងស៊ុល និងទាំងដៃគូអភិវឌ្ឍនានា។ បញ្ហាខាងលើនេះ ឯកឧត្តមក៏បានទទួលស្តាប់ មតិរបស់អ្នកចូលរួមដែលលើកឡើងពីពន្ធដារ ជាពិសេសវិស័យឯកជនដែលជាអ្នកទទួលបានការលើកទឹកចិត្តពន្ធដារ ដើម្បីពិនិត្យមើលថា តើយន្តការដែលបានដាក់ចេញកន្លងមកមានប្រសិទ្ធភាព និងសម្រេចបានគោលដៅយ៉ាងណា? អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ