ព័ត៌មាន
ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងពីរ
ក្នុងស្មារតីពង្រឹងចំណងមិត្តភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង ថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភាកម្ពុជា និងវៀតណាម បានប្រកាសបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់កម្រិតអោយកាន់តែសកម្មឡើងថែមទៀតដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាជនទំាងសងខាងឱ្យបានច្រើន។
នៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នាលើផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហការ និងបង្កើតផលប្រយោជន៍រួមថ្មីៗឱ្យគ្នាទៅវិញទៅមក។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋភាទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី បន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងចែករំលែកបទពិសោធន៍ការងារនីតិប្បញ្ញត្តិ ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់ក្រុមមិត្តភាពសភា សមាជិកសភាស្ត្រី និងសមាជិកសភា វ័យក្មេង និងកិច្ចសហប្រតិបត្តិការក្របខណ្ឌអគ្គលេខាធិការដ្ឋានដូចជាការពង្រឹងសមត្ថភាពមន្រ្តីរាជការ ដើម្បីគាំទ្រដល់ការងារបច្ចេកទេស និងការបម្រើសេវាជូនតំណាងរាស្រ្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម ត្រិន ថាញ់មិន បានអះអាងជាថ្មីនូវជំហរគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា។ កិច្ចសហការនេះមានគោលដៅការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។
សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានប្តេជ្ញារួមគ្នាជំរុញនិងអនុវត្តនូវ កិច្ចព្រមព្រៀងទំាងឡាយណាដែលរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយឱ្យមានលទ្ធផលជាទីមោទនដើម្បីបម្រើផលប្រយោជន៍ប្រទេសទំាងពីរ គោលដៅចម្បងគឺធានាឱ្យបាននូវការលើកកម្ពស់ជីវភាពរស់នៅ និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
កិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរ មិនត្រឹមតែជាស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋដែលជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិនិងសន្តិសុខ ជាដើម។ ជាការកត់សម្គាល់ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានរំលេចផងដែរពីកិច្ចសហការក្នុងការ “ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ” ដែលជាផ្នែកមួយនៃកិច្ចការពារសន្តិសុខ និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីកុំឱ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អកន្លងមក។
ប្រធានរដ្ឋសភាប្រទេសទំាងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ ឱ្យស្វែងយល់ពីគ្នា ពីទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរផងដែរ៕
-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន13 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន