ព័ត៌មាន
កម្ពុជា និងឡាវ នឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតរហូតដល់ ៧០០លានដុល្លារនាពេលខាងមុខ
កម្ពុជា និងឡាវ បានសន្យារួមគ្នាថានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពោលគឺរហូតដល់ ៧០០លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នមានត្រឹមតែជាង ២០០លានដុល្លារនោះ។ នេះបើតាមអ្នកនាំពាក្យរបស់គណកប្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ភាគីឡាវដឹកនាំដោយឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានលើក ឡើងថា នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទង នឹងកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌគណបក្ស និងក្រខណ្ឌរាជរដ្ឋាភិបាល ដោយក្នុងនោះភាគីទាំងពីរ សង្កត់ធ្ងន់ចំពោះការបន្តពួនជ្រុំទំនាក់ទំនងគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរនោះ ទាំងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ នឹងខិតខំជំរុញទំហំពាណិជ្ជិកម្មទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីឲ្យក្លាយជាព្រំដែនមានការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពជានិរន្ត។
បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ឲ្យដឹងថា «នៅក្នុងកិច្ចប្រជុំនេះប្រមុខដឹកនាំគណបក្សទាំងពីរ គឺបានសម្តែងនូវការពេញចិត្តចំពោះសុវត្ថិភាពសន្តិសុខ សន្តិភាពនៅតាមព្រំដែន ដោយទាំងសម្តេចតេជោ ឯកឧត្តម ថងលុន ស៊ីសុលីត ទាំងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរគឺសុទ្ធតែបានបង្ហាញការពេញចិត្តថាប្រទេសកម្ពុជា និងប្រទេសឡាវ នៅតាមព្រំដែន គឺមានសន្តិភាព មិត្តភាព សហប្រតិបត្តិការជាមួយគ្នា ដែលនេះបានស្តែងយ៉ាងសកម្មក្នុងការយល់គ្នាទៅវិញទៅមក»។
សូមបញ្ជាក់ថា កម្ពុជា និងឡាវ បានឯកភាពគ្នាបោះបង្គោលព្រំដែនរួមគ្នាសម្រេចបានប្រមាណ ៨៦ភាគរយហើយ ដោយនៅសល់១៤ភាគរយទៀតភាគីទំាងពីរនឹងបន្តដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីសម្រេចបានជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទបាន ចក់










-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ