ព័ត៌មាន
ពិធីចាប់ត្រីឡើងមាឃ អ្នកស្រុកអង្គរ នៅតែបន្ដធ្វើរៀងរាល់ឆ្នាំ ខណៈទិន្នផលត្រីឆ្នាំនេះ កើនឡើងច្រើន
ពិធីចាប់ត្រីឡើងមាឃរបស់អ្នកស្រុកអង្គរ នៅបឹងសហគមន៍ ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦នេះ ដោយមានមនុស្សរាប់ពាន់នាក់ ទៅកម្សាន្ដ និងចូលរួមចាប់សាមគ្គីភាព ប្រកបដោយក្ដីរីករាយ ខណៈដែលទិន្នផលត្រីឆ្នាំនេះមានការកើនឡើងច្រើន។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា បឹងសហគម៍មួយនេះ ត្រូវបានព្រលែងកូនត្រីប្រមាណ៤ម៉ឺនក្បាលកាលពីរដូវវស្សាកន្លងមក ហើយបានអភិរក្សបានយ៉ាងល្អ ដែលធ្វើឱ្យក្នុងបឹងរក្សាបានកំណើនត្រីច្រើនគួរឱ្យកត់សំគាល់។លោកបន្ថែមថា ពិធីចាប់ត្រីសហគមន៍ឆ្នាំនេះ មានមនុស្សចូលរួមច្រើន ដោយសារអាជ្ញាធរបានប្រកាសចាប់ត្រីប្រពៃណីនេះជាសាធារណៈដោយមិនប្រកាន់អ្នកមកពីទីជិតឆ្ងាយឡើយ។លោកបានបន្តថា ពិធីនេះ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតារបស់អ្នកស្រុកអង្គរ ជាពិសេសធ្វើឱ្យទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគាត់មកឃើញអំពីទំនៀមទម្លាប់ប្រពៃណីអ្នកស្រុកអង្គរ ខណៈដែលស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងជាតំបន់ទេសចរណ៍ដ៏ប្រណិតផងដែរ។
ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមមួយ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ដែលពួកគាត់តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាល។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹកជាកំហិត។ជាមួយគ្នានេះ ការចាប់ត្រីមានពីរផ្នែក ទី១ គឺអនុញ្ញាតិឱ្យចាប់រួមគ្នា ប៉ុន្ដែផ្នែកទី២ នៅក្នុងបឹងសហគមន៍ បានហ៊ុសម្រាស់ សម្រាប់តែអ្នកភូមិចាប់ត្រីរួមគ្នាដើម្បីយកធ្វើម្ហូបបុណ្យភូមិ ឬឡើងបុណ្យមាឃតែប៉ុណ្ណោះ៕














-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន13 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន