ព័ត៌មាន
អតីតយុទ្ធជន និងនិវត្តជនត្រូវបានយកចិត្តទុកដាក់គិតគូរពីរាជរដ្ឋាភិបាល និងមិនទុកឲ្យនរណាម្នាក់ឯកោឡើយ
ដើម្បីជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី និងពង្រឹងរចនាសម្ព័ន្ធដឹកនាំសមាគមអតីត យុទ្ធជន និងនិវត្តជនទូទាំងខេត្ត នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង/ស្រុកទាំង០៥ និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំ សង្កាត់ទាំង២៤ក្នុងខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.កខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ក្នុងឱកាសនោះដែរឯកឧត្ដម មាន ចាន់យ៉ាដា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃផងដែរ។
ឯកឧត្ដម ប្រធានគណៈកម្មាធិការ អ.ន.កខេត្ត ក៏បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំសមាគមដែលទើបទទួលបានការតែងតាំងទាំងអស់ ត្រូវតែដើរតួជាសេនាធិការដ៏សកម្ម ក្នុងការតាមដាន រាយការណ៍ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានទាន់ពេលវេលាបំផុត ដោយយើងមិនត្រូវទុកឱ្យបងប្អូនណាម្នាក់រស់នៅឯកោ ឬជួបការលំបាកដោយគ្មានការដឹងឮពីយើងនោះឡើយ៕ អត្ថបទ៖ ឃិន សារិទ្ធ





-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន12 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន