ព័ត៌មាន
សិក្ខាកាមជាង ៥០០នាក់មកពីក្រសួងស្ថាប័នចំនួន៥ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សិក្ខាកាមជាង៥០០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៥ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាម មកពីក្រសួង ស្ថាប័នទាំង៥រួមមាន៖ ១)ក្រសួងអភិវឌ្ឍន៍ជនបទ ២)ក្រសួងអធិការកិច្ច ៣)ក្រសួងធម្មការនិងសាសនា ៤)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង៥)ក្រសួងសុខាភិបាល។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺដើម្បីគាំទ្រដល់មន្រ្តីជំនាញតាមក្រសួង ស្ថាប័ន ឱ្យបានយល់ច្បាស់អំពីនិតិវិធីនៃការធ្វើជំរឿនមន្ត្រី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្ត្រី និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែង ដែលកំពុងបំពេញការងារ នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នរបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល ក្នុងគោលដៅរួម ដូចអ្វីប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តែងតែបានលើកឡើងថា គឺដើម្បីចងក្រងនូវទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ បន្ថែមពីនេះគឺការកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទ និងអភិវឌ្ឍទិន្នន័យព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ ដោយកែលម្អឱ្យកាន់តែប្រសើរចំពោះប្រព័ន្ធបើកផ្តល់បៀវត្សជូនដល់មន្រ្តីដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕








-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន12 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត