ព័ត៌មាន
សម្ដេចធិបតីអរគុណពលរដ្ឋបានរួមសាមគ្គីគ្នាជួយវីរកងទ័ព និងពលរដ្ឋភៀសសឹកពេលសត្រូវឈ្លានពាន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនៅទូទាំងពិភពលោក ដែលបានបានរួបរួមសាមគ្គីគ្នា ក្នុងកាលៈទេសៈប្រទេសជាតិត្រូវបានកងទ័ពថៃឈ្លានពានចំនួនពីរលើកនៅឆ្នាំ២០២៥ ដោយបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពទាំងសម្ភារៈ ស្បៀងអាហារ និងថវិក ទៅដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថ្លែងអំណរគុណជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារជាតិ និងប្រជាជន។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជួយដល់ប្រជាពលរដ្ឋជាជនភៀសសឹកក្នុងពេលមានសង្គ្រាមឈ្លានពាន ជាពិសេសអាជ្ញាធរខត្តដែលរងផលប៉ះពាល់ដោយផ្ទាល់ដែលបានសម្របសម្រួលជួយដល់ពលរដ្ឋភៀសសឹកដែលពេលសង្គ្រាមពីរឡើងកើនឡើងដល់ជាងកន្លះលាននាក់។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី ដោយសម្ដេចមើលឃើញថា រយៈពេល១០នាទី មានប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។ តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយលើការដោះស្រាយបញ្ហាព្រំដែននេះ។
សូមបញ្ជាក់ថា មកទល់ពេលនេះ សកម្មភាពការងាររបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់ប្រទេសថៃបាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ខណៈសហគមន៍តំបន់ និងអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍស្ថានការណ៍ និងជួយជ្រោមជ្រែងគ្រប់ពេលវេលាដើម្បីធានាថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នារវាងកម្ពុជា និងថៃត្រូវបានគោរព ហើយការរំលោភបំពាននានាត្រូវបានកត់ត្រា និងបកអាក្រាត ហើយក៏ជាសារយ៉ាងច្បាស់ប្រាប់ទៅភាគីថៃថា ទឹកដីកម្ពុជាមិនអាចរំលោភបំពានបានឡើយ៕











-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន12 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន