ព័ត៌មាន
កញ្ចប់ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេលយូរថ្ងៃបានធ្វើឱ្យទេសចរអន្តរជាតិពេញចិត្ត
បណ្តាភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញពេញចិត្តខ្លាំងចំពោះកញ្ចប់ទេសចរណ៍ដំណើរកម្សាន្តមក ប្រទេសកម្ពុជារយៈពេលយូរថ្ងៃ ហើយភ្ញៀវទេសចរអន្តរជាតិ បានសន្យាថា នឹងកក់ទិញកញ្ចប់ទេសចរណ៍ដើរកម្សាន្តយូរថ្ងៃមកទស្សនាកម្ពុជាម្តងទៀត។
ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី បានប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ នៅឯអាកាសយាន ដ្ឋានអន្តរជាតិតេជោថា ការទិញកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តនៅកម្ពុជារយៈពេល១៤ថ្ងៃនេះ គឺពួកគេមានការជក់ចិត្តចាប់អារម្មណ៍ជាខ្លាំងនូវការទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើន ជាពិសេសការយល់ដឹងទំនៀមទម្លាប់ការរស់នៅប្រជាពលរដ្ឋខ្មែរ យល់ដឹងពីទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ នៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងទេសភាពស្រស់ត្រកាលតាមដងទន្លេ មេគង្គ ហើយភ្ញៀវទាំងអស់គ្នា បានអំពាវនាវទេសចរអន្តរជាតិនានាទៀត ធ្វើដំណើរកម្សាន្តមកកម្ពុជា តាម កញ្ចប់ទេសចរណ៍រយៈពេល១៤ថ្ងៃនេះ ដើម្បីដឹងរឿងរ៉ាវបែបអច្ឆរិយៈជាច្រើន។
តំណាងទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា ក្រោមកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនទីភ្នាក់ ទេសចរណ៍នៅកម្ពុជា និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅអូស្រ្តាលី បានរួមគ្នាផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ដំណើរកម្សាន្តនៅកម្ពុជារយៈពេល៤ទៅ៥ថ្ងៃ និងកញ្ចប់ទេសចរណ៍ទស្សនាកម្ពុជា រយៈពេល ១០ទៅ១៤ថ្ងៃ ដោយតម្លៃសមរម្យ និងផ្តល់គុណតម្លៃបន្ថែមច្រើន ទើបភ្ញៀវទេសចរអន្តរជាតិជាច្រើន បាន នាំគ្នាដាក់ផែនការកក់ទិញកញ្ចប់ទេសចរណ៍រយៈពេលយូរថ្ងៃមកទស្សនាកម្ពុជា ខណៈកម្ពុជា អូស្ត្រាលី មានជើងហោះត្រង់ច្រើន។
សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ថ្មីៗនេះ ក្រសួងទេសចរណ៍ បានជំរុញបង្កើតកញ្ចប់ខ្សែទស្សនកិច្ច CLUSTER វៃឆ្លាតដើម្បីផ្តល់តម្លៃបន្ថែម និងនាំភ្ញៀវទេសចរអន្តរជាតិមកស្នាក់នៅដើរកម្សាន្តនៅកម្ពុជា ឲ្យបានចាប់ពី១០ថ្ងៃឡើងទៅ ហើយបើតាមឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងខ្សែទស្សនកិច្ច Cluster វៃឆ្លាតនេះបានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏មានក្រុមហ៊ុនការីទេសចរណ៍កម្ពុជាមួយចំនួនបានយកកញ្ចប់ទេសចរណ៍នេះទៅផ្សព្វផ្សាយលក់ទៅក្រៅប្រទេស ហើយក៏មានសេចក្តីព្រាងកញ្ចប់ខ្សែទស្សនកិច្ចCluster មួយចំនួនត្រូវបាននិងកំពុងពិភាក្សាកែសម្រួល កំណត់តម្លៃសមរម្យ និងបង្កើនការផ្តល់នូវភាពប្រទាក់ក្រឡាគ្នាពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍មួយទៀត នាំភ្ញៀវមកស្នាក់នៅដើរកម្សាន្តរយៈពេលយូរថ្ងៃ និងធានាបាននូវភាពទាក់ទាញភ្ញៀវមកទស្សនាម្តងទៀតហើយម្តងមកទស្សនាទៀត៕ អត្ថបទ៖ ស៊ុម សុខជា









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត