ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការណណៈបក្សក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ «របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរគណបក្សរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណៈបក្សមូលដ្ឋាន និងគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៥០០នាក់។
បន្ទាប់ពីបានអានរបាយការណ៍ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទាំងស្រុងរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់សមាជិក សមាជិកាដែលមានវត្តមានទាំងអស់ ប្រកបដោយខ្លឹមសារស៊ីជម្រៅ សម្រាប់យកទៅអនុវត្តក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
តាមរយៈរបាយការណ៍ ជាការកត់សម្គាល់បានបង្ហាញថា ឆ្លងតាមការវិវត្តជាក់ស្តែងនូវសភាពការណ៍ជាតិ និងអន្តរជាតិ ទាមទារឱ្យគណបក្សយើង បន្តលើកកម្ពស់សមត្ថភាពដឹកនាំលើគ្រប់ផ្នែក ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាការការពារឯករាជ្យ សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាជន ការពាររាល់សមិទ្ធផល និងបន្តរការជំរុញការអភិវឌ្ឍសង្គមជាតិ។ ឧត្តមភាព និងភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សយើង ការគាំទ្រដ៏រឹងមាំរបស់ប្រជាជន ភាពធនរបស់កម្ពុជាចំពោះមុខ ការប្រែប្រួលដ៏ស្មុគស្មាញរបស់ពិភពលោក និងការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង ចំពោះកាលានុវត្តភាពសម្រាប់ដំណើរការជាតិតទៅមុខទៀត ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការស្ថាររសេដ្ឋកិច្ចជាតិ ដោយនាំមកនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលថា “នៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ ចាប់តាំងពីដើមអាណត្តិទី៧មក យើងបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច សម្រេចនូវកិច្ចការងារច្រើនគួរជាទីមោទនៈ ទាំងកិច្ចការងារស្នូលរបស់ក្រសួងមិនឱ្យយឺតយ៉ាវនោះទេ។ លើសពីនេះថែមទៀត កិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ជាពិសេសការអនុវត្តវិធានការគន្លឹះទី១នេះ ជាផ្នែកមួយដ៏សំខាន់នៃការកសាងជំនឿទុកចិត្តពីសាធារណជន។ បន្តផ្សព្វផ្សាយនូវសមិទ្ធផល ដែលយើងសម្រេចបានតាមរយៈការកែទម្រង់រដ្ឋបាលសាធារណៈនេះ ជូនដល់វិស័យអង្គការក្រៅរាជរដ្ឋាភិបាល តាមរយៈការរៀបចំជាវេទិកាមួយ សម្រាប់ចែករំលែកពីទស្សនៈគ្នាទៅវិញទៅមក និងផ្សព្វផ្សាយនូវអ្វីដែលយើងបានធ្វើនាពេលកន្លងមក។”
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ថានភាពដែលយើងកំពុងជួបប្រទះនាពេលនេះ ជាស្ថានភាពសង្គមជាតិទាំងមូល តែការងារចម្បងរបស់គណបក្ស គឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ គោលជំហរ ទស្សនៈសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសបន្តសកម្មភាពជាប្រចាំ ដើម្បីសម្រេចបានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។







-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ