ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងធម្មការ៖ ពិធីបុណ្យខួប ៥៦ ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដក បង្ហាញពីការដឹងគុណ និងចូលរួមថែរក្សាមរតកបុព្វវីរសង្ឃកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាតំ ណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប៥៦ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនដល់សម្តេចជាអម្ចាស់ ព្រះរាជគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលបានយាងនិមន្ត និងអញ្ជើញចូលរួមនៅក្នុងពិធីនេះ។
ក្នុងពិធីនោះដែរឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរព្រះគុណ និងអរគុណចំពោះគណៈកម្មការរៀបចំកម្មវិធីបុ ណ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានសហការរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាតិមានស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះជាកាលានុវត្តភាពសម្រាប់ឱ្យសាសនិកគ្រប់និកាយសាសនាបានប្រកបពិធីកម្មបុណ្យទាន និងសកម្មភាពសាសនារបស់ខ្លួន ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ជាពិសេសជួយបណ្តុះបញ្ញាស្មារតី គុណធម៌ សីលធម៌ និងសុជីវធម៌ដល់មនុស្សនៅក្នុងសង្គម ធ្វើឱ្យសង្គមមានការរីកចម្រើនទាំងផ្នែកសម្ភារ និងបញ្ញាស្មារតី។
ឯកឧត្តមបន្ថែមថា ពិធីបុណ្យនេះមិនត្រឹមតែជាការរំលឹកដល់គុណបំណាច់ គម្រូវីរភាពរបស់ក្រុមជំនុំដែលបានខិតខំប្រឹងប្រែងប្រើប្រាស់អស់ព្រះបញ្ញាញាណ ដើម្បីសិក្សាបកប្រែ ចងក្រង រហូតសម្រេចបានស្នាដៃដ៏អស្ចារ្យគឺព្រះត្រៃបិដកខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីទទួលខុសត្រូវរបស់ពុទ្ធប រិស័ទគ្រប់រូបរួមគ្នាអភិរក្ស ថែរក្សា និងបន្តឆន្ទៈរបស់បុព្វវីរសង្ឃយើងតាមរយៈការសិក្សារៀនសូត្រ និងប្រតិបត្តិទៅតាមព្រះពុទ្ធដីកាដែលមាននៅក្នុងព្រះត្រៃបិដក ដើម្បីកសាងភាពជាពលរដ្ឋល្អក្នុងសង្គមផង និងដើម្បីពង្រឹងនូវព្រះធម៌ ព្រះវិន័យ ដែលជាឫសគល់របស់ព្រះពុទ្ធសាសនាឱ្យមានភាពរីកចម្រើនជានិច្ចនិរន្តរ៍ ហើយក៏ជាការចូលរួមលើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។
ឯកឧត្តមបណ្ឌិតរំលេចបន្ថែមថា គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងផ្ទុកនូវព្រះពុទ្ធវចនៈ ជាឃ្លាំងផ្ទុកនូវចំ ណេះដឹងដ៏វិសេសវិសាលបំផុតសម្រាប់មនុស្សជាតិ ដែលមិនគ្រាន់តែជាទស្សនវិជ្ជាជីវិតប៉ុណ្ណោះនោះទេ តែថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរដ៏រឹងមាំថែមទៀត។
ក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទទាំងអស់ចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា។ ចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយ សក្តានុពលរបស់គ្រប់សាសនាទៅជាកម្លាំងសាមគ្គីជាតិតែមួយ។ បន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សាគ្រប់ក ម្រិត ដោយដាក់បញ្ចូលកម្មវិធីសិក្សាព្រះត្រៃបិដកទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ដើម្បីបញ្រ្ជាបការយល់ដឹងទ្រឹស្តីពិតរបស់ព្រះពុទ្ធសាសនា ហើយក៏ជាការចូលរួមថែរក្សាមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ ព្រមទាំងទទួលបាននូវធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ។ បន្តរក្សាសាមគ្គីភាពឱ្យបានល្អរឹងមាំរវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃនិងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ ឱ្យចេះស្រឡាញ់ និងគោរពរាប់អានគ្នាទៅវិញទៅមក និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ។ បង្កើតយន្តការគាំទ្រសម្រាប់ការបន្តរៀបចំពិធីបុ ណ្យខួប នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ឱ្យបានទូលំទូលាយ និងជាប់ជារៀងរាល់ឆ្នាំ៕ ដោយ៖ គង់ ឌិន















-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ