ព័ត៌មាន
មន្ត្រីជំនាញពាក់ព័ន្ធអំពាវនាវដល់សិស្សានុសិស្សកុំប្រើប្រាស់ខុសនូវអត្ថន័យថ្ងៃ១៤ កុម្ភៈ
មន្ត្រីជំនាញមន្ទីរកិច្ចការនារី មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានអំពាវនាវកុំឲ្យសិស្សានុសិស្សមានការយល់ច្រឡំថ្ងៃទី១៤ ខែកុម្ភៈ និងប្រើប្រាស់ខុស ដោយគួរយកថ្ងៃនេះទៅធ្វើការងារមនុស្សធម៌មានប្រយោជន៍ដល់សង្គមវិញ ។

លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានអំពាវនាវកុំឲ្យសិស្សានុ សិស្សមានការយល់ច្រឡំថាថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់គូសង្សារ គឺមិនមែនទេ ថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ។ ហើយគួរយកថ្ងៃទី១៤ កុម្ភៈ នាំគ្នាទៅបរិច្ចាគឈាមជួយដល់អ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ ហើយគួរយកថ្ងៃទី១៤ កុម្ភៈ នាំគ្នាទៅបរិច្ចាគឈាមជួយដល់អ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ ការអំពាវនាវនេះ ក្នុងវេទិការអប់រំផ្សព្វផ្សាយស្តីពីសីលធម៌សង្គម តម្លៃនិងគ្រួសារខ្មែរ នៅវិទ្យាល័យ ជាស៊ីម សាមគ្គី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ២០២៦។

លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងថា ថ្ងៃទី១៤ កុម្ភៈ ដែលជាទូទៅនាំគ្នាថាជាទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ ប៉ុន្តែវាជាការពេញនិយមរបស់យុវវ័យ ហើយវាអាចនឹងប៉ះពាល់ទៅដល់វប្បធម៌ ប្រពៃណីជាតិផងដែរ។ ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោកសម្រាប់ប្រទេសប្រកាន់នៅសាសនាគ្រឹស្ត ដោយឡែកនៅកម្ពុជាមិនមានទិវានេះទេ។ ប៉ុន្តែមិនបដិសេធទេនៅក្តីស្រឡាញ់ ក្តីស្រឡាញ់មិនមានតែថ្ងៃ១៤ កុម្ភៈ ទេ ក្តីស្រឡាញ់មាន៣៦៥ថ្ងៃក្នុងមួយឆ្នាំ។

រីឯកញ្ញា យុទ្ធ ច័ន្ទកន្និកា សិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងនាមសិស្សានុសិស្សក៏ដូចជាយុវនារី គឺមិនគួរយល់ច្រឡំថ្ងៃទី១៤ កុម្ភៈ គឺជាបុណ្យសង្សារ ឬក៏ការចែករំលែកក្តីស្រឡាញ់ទៅកាន់ដៃគូរសង្សារនោះទេ។ ប៉ុន្តែវាគឺជាថ្ងៃបុណ្យដែលចែករំលែកឬក៏បង្ហាញនៅក្តីស្រឡាញ់ចំពោះឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ហើយមិនមែនជាការប្រព្រឹត្តសកម្មភាពណាមួយច្រាសចាកពីប្រពៃណីនោះទេ។
សូមជម្រាបថា មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានសហការជាមួយគណៈគ្រប់គ្រងវិទ្យាល័យ ជា ស៊ីម សាមគ្កី រួមទាំងលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចូលរួមទប់ស្កាត់ សកម្មភាពមិនប្រក្រតីនៅថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ដើម្បីកុំឲ្យយុវជនមួយចំនួនយល់ខុស ពីព្រោះមានយុវជន យុវតីមួយចំនួនតូចកំពុងតែភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរដោយប្រាស់ចាកពីវប្បធម៌និងប្រពៃណីជាតិ៕ អត្ថបទ ៖ វង្ស សុភាព

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត