ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនមកបំពេញទស្សនកិច្ចនៅកម្ពុជានឹងចុះពិនិត្យតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានឱ្យដឹងថា អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីននឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅយប់នេះ ដើម្បីបំពេញទស្សនកិច្ចបួនថ្ងៃ ដែលក្នុងអំឡុងដំណើរនេះនឹងអញ្ជើញពិនិត្យស្ថានភាពតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ក្រោយពីមានបទឈប់បាញ់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីននឹងអញ្ជើញចុះទៅតំ បន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងអញ្ជើញទៅពិនិត្យមើលជនភៀសសឹក។ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្តីពីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ផងដែរ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាអគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជួបពិភាក្សាការងារជាមួយឯកឧត្តមផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍បន្តថា ក្នុងដំណើរទស្សនកិច្ច JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងធ្វើដំណើរទៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ នឹងអញ្ជើញទៅមើលកន្លែងមួយចំនួននៅតាមព្រំដែន ជួបជាមួយជនភៀសសឹក។ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ក៏នឹងមានជំនួបពិភាក្សាជាមួយឯកឧត្តមអំពីសភាពការណ៍រវាងកម្ពុជា និងថៃ និងការអនុវត្តបទឈប់បាញ់។ ដោយអគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ធ្វើការងារសម្របសម្រួលរវាងខាងកម្ពុជា និងថៃ ដើម្បីធ្វើយ៉ាងណាឲ្យខាងភាគីថៃធានាបានការអនុវត្តបទឈប់បាញ់ទៅតាមកិច្ចប្រជុំសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ វង្ស សុភាព

-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ