ព័ត៌មាន
មន្រ្តីឧទ្យានុរក្ស ចុះពិនិត្យ និងបង្រ្កាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធ ខុសច្បាប់ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គិរីរម្យ) ភូមិសាស្រ្តខេត្តកំពង់ស្ពឺ
ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែង និងបានបង្រ្កាបករណីការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីល្មើសនេះ ប្រព្រឹត្តឡើងដោយ អញ្ញតជន ដែលក្រុមការងារមិនបានប្រទះឃើញ ជនល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។ ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ ចំណុច«ង» និងចំណុច«ឌ»។

ក្រុមការងារបានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ ដើម ដែក៧៥ គុណនឹង៧៥ គុណនឹង២ ម៉ែត្រចំនួន៦៦ដើម ដែក៣០គុណ និង៣០គុណនិង៦ម៉ែត្រ ១៥០ដើម ដែក៧៥គុណនឹង៧៥ គុណនិង៦ម៉ែត្រចំនួន៣ដើម ដែកសរសៃ១០លី ចំនួន៤៥ ដើម។
វត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកមករក្សាទុកនៅស្នាក់ការលើភ្នំ និងកំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ត្រូវចាត់មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាមន្រ្តីឧទ្យានុរក្ស បន្តឃ្លាំមើល ស្រាវជ្រាវជនប្រព្រឹត្តបទល្មើស និងបន្តការពារ និងទប់ស្កាត់ កុំឱ្យមានសកម្មភាព បទល្មើសបន្តទៀត។
សូមបញ្ជាក់ថា បុគ្គលប្រព្រឹត្តល្មើសក្នុងករណីខាងលើនេះ នឹងត្រូវចោទតាមមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋក្នុង តំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធ នឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ៕


-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ