ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងប៉ាគីស្ថាន ធ្វើសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ និងបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ
នារសៀលថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជែម កាម៉ាល់ ខាន់ នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់ប្រទេសទាំងពីរផងដែរ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើកិច្ចសហប្រតិបត្តិការតាមវិស័យដែលមានសក្តានុពល និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញនិងការបើកច្រកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការបន្ត ដូចជាការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាតាមវិស័យមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការទទួលបានឧត្តមភាពនៃប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ កំណត់ហេតុកិច្ចប្រជុំ សេចក្តីប្រកាសរួមស្តីកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញពាណិជ្ជកម្ម។










-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១