ព័ត៌មាន
ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកំពុងសម្រួលដល់អាជីវកម្មអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដោយបច្ចេកវិទ្យាកាន់តែទំនើប អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ មានចំនួនកាន់តែច្រើន បានប្រើប្រាស់ QR code ដើម្បីស្គេន ទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលជាមួយទូរសព្ទស្មាតហ្វូត ក្នុងការដោះដូរទំនិញនៅលើទីផ្សារប្រចាំថ្ងៃរបស់ពួកគាត់។ ក្រុមអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល គឺមានការពេញនិយមជាខ្លាំងក្នុងចំណោមអតិថិជនរបស់ពួកគាត់ ព្រោះលឿន រហ័ស សុវត្ថិភាពនិងអាចទុកចិត្តបាន។
ក្រុមអាជីវករ លក់ដូរនៅផ្សារធំថ្មី រាជធានីភ្នំពេញ ប្រាប់ BTV ថា អតិថិជនរបស់ពួកគាត់ទាំងខ្មែរ និងជនបរទេស គឺនិយមបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកគឺ ស្គេន QR code ជាមួយទូរស័ព្ទដៃ ដែលមានងាយស្រួលលឿនរហ័ស មានសុវត្ថិភាព និងអាចទុកចិត្តបាន។ ពួកគាត់ សង្កេតឃើញថា អតិថិជនភាគច្រើនបានទូទាត់ទំនិញជាប្រាក់រៀលច្រើនជាងប្រាក់ដុល្លារ ដែលនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងទីផ្សារ ស្របតាមគោលនយោបាយរបស់ធនាគារជាតិ នៃកម្ពុជា។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា គិតមកដល់ពេលនេះ ធនាគារ របស់លោក បានបើកគណនីធនាគារជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កើនដល់ប្រមាណ ៤ម៉ឺននាក់ ដែលមានន័យពួកគាត់ អាចប្រើប្រាស់សេវាកម្មតាមប្រព័ន្ធឌីជីថលគ្រប់ប្រភេទធនាគារ ក្នុងការ ទូទាត់ប្រាក់ បង់ប្រាក់ និងផ្ទេរប្រាក់ ជាដើម។
របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារ ជាតិ នៃកម្ពុជា (NBC) បានបង្ហាញថា ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់ ដែលធ្វើឡើង តាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង (បើធៀបនឹងឆ្នាំ២០២៤) ដល់ជាង ១ ៣០០ លានប្រតិបត្តិការ គិតត្រឹមឆ្នាំ២០២៥។ ក្នុងនោះ ប្រតិបត្តិការប្រាក់រៀល តាមប្រព័ន្ធបាគង បានកើនដល់ជាង ៧៧១ លានប្រតិបត្តិការ និងប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក កើនដល់ជាង ៥៥៤លានប្រតិបត្តិការ៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ