ព័ត៌មាន
អ្នកជំនាញ៖ ការដោះដូរពាណិជ្ជកម្មកម្ពុជាឆ្នាំនេះនឹងបន្តហក់ឡើង ខណៈរដ្ឋាភិបាលកំពុងត្រៀមខ្លួនទប់ទល់ផលប៉ះពាល់
អ្នកជំនាញ រំពឹងថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឆ្នាំ២០២៦ នឹងបន្តហក់ឡើង ខណៈកម្ពុជាបាននិងកំពុងពង្រឹងខ្លួន និងត្រៀមលក្ខណៈសមស្របទប់ទល់នឹងផលប៉ះពាល់ ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព តាមរយៈការពង្រឹងទាក់ ទាញការរវិនិយោគ និងពង្រីកទីផ្សារបន្ថែមជាដើម។

ទាក់ទិនបញ្ហាសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធីគាំទ្រកំណើនតាម វិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅសម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹង ទុក ដែលមានកំណើនយឺតនិងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព និងជំរុញដល់ការចាយវាយ របស់ប្រជាជនទូទៅ ជាពិសេសការបន្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្មនិងពង្រីកភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកលដែលមិនមានភាពប្រាកដប្រជា។

តាមរយៈការដាក់វិធានការខាងលើ, លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា ថ្លែងថា តាមទស្សនវិស័យ សេដ្ឋកិច្ចសកលឃើញថា នៅតែបន្តហ៊ុមព័ន្ធដោយហានីភ័យនិងភាពមិនប្រាកដប្រជាខ្ពស់ ដែលធ្វើឱ្យចលនាកំណើនសេដ្ឋកិច្ចសកល អាចថមថយ។ ចំណែកសម្រាប់កម្ពុជាគឺបានបំពេញកាតព្វកិច្ច ត្រៀមខ្លួននៃការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ដោយប្រើ ប្រាស់លក្ខខណ្ឌអំណោយផល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងភាពប្រកួតប្រជែងសេដ្ឋកិច្ច និងកែលម្អបរិស្ថានវិនិយោគដើម្បីទាញ ការវិនិយោគនិងធុរកិច្ចបន្ថែម ដែលនឹងហូរពីតំបន់មានជម្លោះចូលមកកម្ពុជា។ លោកបណ្ឌិត បន្ថែមថា ជាក់មកដល់ពេលនេះ ចលនា នៃសកម្មភាពអាជីវកម្មក្នុងស្រុកបាននិងកំពុងកើតឡើងយ៉ាងផុលផុស ស្របពេលពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៦នេះ បានបង្ហាញនូវនិន្នាការកើនឡើង គាំទ្រដល់ការរីកលូតលាស់ក្នុងសេដ្ឋកិច្ច។

ជុំវិញកំណើនសេដ្ឋកិច្ចនេះដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកកម្ម លើកឡើងថា ដើម្បីកសាងជាតិមួយ អ្នកនយោបាយត្រូវមានទស្សនៈវិស័យ និងចក្ខុវិស័យមិនក្រោម៥០ឆ្នាំ នោះឡើយ ក្នុងនោះបើមានចក្ខុវិស័យរយៈពេលខ្លី គឺមិនអាចកសាងប្រទេសបានតាមការរំពឹងទុកឡើយ ជាក់ស្តែងការដាក់ចេញនូវ ចក្ខុវិស័យឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅជំរុញកសាងជាតិឱ្យរីកចម្រើនទៅមុខ និងជាប្រទេស មានចំណូលខ្ពស់ ហើយប្រសិនសម្រេចបានតាមការគ្រោងទុក អ្វីៗទំាងអស់និងដើរតាមនោះផងដែរ។
យោងតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កម្ពុជាមានការចាំបាច់ទប់ទល់នឹងផលប៉ះពាល់ពីកត្តាខាងក្រៅប្រទេស មានជាអាទិ៍ ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល, ជាពិសេសការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស, រួមទាំងការរីករាលដាលនៃសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យប៉ះ ពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងរុញច្រានថ្លៃទំនិញអន្តរជាតិឱ្យហក់ឡើងវិញជាដើម បញ្ហានេះកម្ពុជាក៏បានត្រៀមជាស្រាច់ផងដែរ។
ចំណែកការធ្វើពាណិជ្ជកម្មជាអន្តរជាតិ, ក្នុងខែដំបូងក្នុងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន ទំហំទឹកប្រាក់សរុបប្រមាណជាង ៦ លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ ប្រមាណជាង ២ ៣០០ លានដុល្លារប៉ុណ្ណោះ)៕ អត្ថបទ៖សុន រ៉ាឌី

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត