ព័ត៌មាន
រោងចក្រកែច្នៃស្បែកមួយនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តវិធានការកែលម្អ លើការគ្រប់គ្រងសំណល់រាវ តាមបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន
រោងចក្រកែច្នៃស្បែក របស់ក្រុមហ៊ុន CS TAN Co., Ltd. ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានក្រុមការងារជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញថាបាន អនុវត្តវិធានការកែលម្អលើការគ្រប់គ្រងសំណល់រាវ បន្ទាប់ពីក្រសួងបរិស្ថាន បានចេញបញ្ជាកែប្រែទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់រាវកខ្វក់ ដែលបានប៉ះពាល់ដល់បរិស្ថាននាពេលកន្លងទៅ។ ការចូលរួមអនុវិធានការកែលម្អនេះ រួមមានទាំងការសាងសង់ អាងប្រព្រឹត្តិកម្មសំណល់រាវ ដែលរហូតមកដល់ពេលនេះសម្រេចបានចំនួន៨០% និងគ្រោងនឹងបញ្ចប់ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានពិនិត្យឃើញថា នាពេលបច្ចុប្បន្ន រោងចក្របានផ្អាកសកម្មភាពខ្សែចង្វាក់ ផលិតកម្មបញ្ចេញសំណល់រាវ (ផ្នែកក្រឡុក និងលាងសម្អាតស្បែក)។ ជាមួយគ្នានេះ នៅតាមប្រឡាយធម្មជាតិ ដែលស្ថិតនៅក្បែរស្រះស្តុក ពុំឃើញមានសំណល់រាវហូរចូលនោះទេ។
សូមបញ្ជាក់ថា រោងចក្រកែច្នៃស្បែកនេះ បានសន្យាអនុវត្តវិធានការសម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាត និងធ្វើការដកបំពង់ទុយោខ្មៅ ចេញពីស្រះស្តុកចុងក្រោយ កុំឲ្យមានទឹកហូរចេញពីស្រះស្តុក មុនពេលដំណើរផលិតកម្ម និងការបញ្ចេញសំណល់រាវ ឱ្យបានត្រឹមត្រូវឡើងវិញ។ ជាមួយគ្នានេះ រោងចក្របានយល់ព្រម បន្តអនុវត្តវិធានការបន្តទៀត ក្នុងការសាងសង់អាងប្រព្រឹត្តិកម្ម ឱ្យឆ្លើយតបនឹងការសម្អាតសំណល់រាវ ប្រភេទកែច្នៃស្បែក និងធ្វើការបំពាក់អាងបឋម សម្រាប់ធ្វើការដក ឬសម្អាតសារធាតុអំបិល និងអាស៊ីត ចេញជាមុន មុននឹងឆ្លងទៅដំណាក់កាលធ្វើការសម្អាតពេញលេញ។
ក្រសួងបរិស្ថានជាថ្មីម្តងទៀត សូមថ្លែងអំណរគុណដល់រោងចក្រ សហគ្រាសនិងក្រុមហ៊ុន ទាំងឡាយដែលបានប្រតិបត្តិល្អតាមច្បាប់ ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ចូលរួមការពារ និងទប់ស្កាត់ការបំពុលបរិស្ថាន ដើម្បីរក្សាបាននូវតុល្យភាពបរិស្ថានល្អ ការពារសុខភាពរបស់កម្មករ និយោជិក លើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាននៅកម្ពុជា៕








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត