ព័ត៌មាន
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនសាងសង់ប្រព័ន្ធសម្អាតទឹកកខ្វក់ នៅខេត្តបាត់ដំបង ធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន ត្រឹមថ្ងៃទី១៧ ខែកុម្ភៈនេះ
បន្ទាប់ពីបានចុះត្រួតពិនិត្យករណីភ្លើងឆេះទុយោទឹក របស់ក្រុមហ៊ុនគិរីដងរែក ដែលទទួលម៉ៅការលើ គម្រោងទឹកស្អាតនិងអនាម័យរបស់ក្រុងបាត់ដំបង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៦ បានដាក់ចេញ វិធានការចំពោះមុខ ដោយតម្រូវឱ្យក្រុមហ៊ុនអនុវត្ត រៀបចំទំនប់ព័ទ្ធទីតាំងសំណល់ពីការឆេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់សំណល់ផេះ ហូរចូលទៅដីស្រែប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលមានភ្លៀងកក់ខែ។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវសម្អាតសំណល់ផេះ និងសំណល់កំណកជ័រ ឱ្យបានចប់រួចរាល់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងការដឹកជញ្ជូនទៅទុកដាក់ឱ្យបានត្រឹមត្រូវ នៅទីលានទុកដាក់សំរាមខេត្តបាត់ដំបង។
សូមបញ្ជាក់ថាតំណាងក្រុមហ៊ុន បានឯកភាពអនវត្តវិធានការបច្ចេកទេស ទៅតាមកាលបរិច្ឆេទខាងលើដើម្បីចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង មានភាពស្អាត មានភាពបៃតង ប្រជាជនរស់នៅមានសុខភាពល្អ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕





-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ