ព័ត៌មាន
សមាគមទេសចរណ៍កំពុងចូលរួមអនុវត្តយុទ្ធសាស្ត្រក្រសួងទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរឆ្នាំ២០២៦
សមាគមនានានៅក្នុងវិស័យទេសចរណ៍ បានបង្ហាញសកម្មភាពចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ ៦ចំណុចធំៗរបស់ក្រសួងទេសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញទេសចរអន្តរជាតិពីប្រទេសនានាមកទស្សនាកម្ពុជា។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បានប្រាប់ BTV នៅថ្ងៃទី១២ ខែកុម្ភៈ នេះថា សមាគម PATA ប្រចាំនៅកម្ពុជា ក៏ដូចបណ្តាសមាគម និងប្រតិបត្តិករទេស ចរណ៍នានាទៀត បានគាំទ្រផែនការយុទ្ធសាស្ត្រអាទិភាព ចំនួន៦ចំណុច ក្នុងនោះ សមាគម PATA នៅក្នុង ឆ្នាំ២០២៦នេះ បានធ្វើសកម្មភាពជាច្រើនស្របតាមផែនការយុទ្ធសាស្ត្រទាំងនោះ ជាពិសេសការធ្វើសកម្មភាព ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធDIGITAL នៅតាមបណ្តាប្រទេសគោលដៅឆ្ងាយៗ បន្ថែមលើនេះPATA នឹងរៀបចំជំនួបធុរកិច្ចទេសចរណ៍កម្ពុជា CTM ជាមួយនឹងទីផ្សារឥណ្ឌូនេស៊ី សិង្ហបូរី ចិន កូរ៉េ ជប៉ុន និងទីផ្សារបណ្តាប្រទេសនៅតំបន់អឺរ៉ុប អាមេរិច និងមជ្ឈឹមបូពាហ៍។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥កាលពីពេលថ្មីៗ បានបង្ហាញផែនការសកម្មភាពជាច្រើន ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងនោះផែនការជាយុទ្ធសាស្ត្រចំនួន ៦ចំណុចធំៗ ត្រូវបាន ផ្តល់អាទិភាពរួមគ្នាអនុវត្តរួមមាន៖ (១) ពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ (២) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ។ (៣) សម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភ្ជាប់ការធ្វើដំណើរ។ (៤) ពង្រឹងការគ្រប់គ្រងគុណភាពឧស្សាហកម្មទេសចរណ៍។ (៥) អភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែប និងមានភាពទាក់ទាញ និង(៦) ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេស ចរណ៍។
តាមរយៈអនុវត្តយុទ្ធសាស្ត្រនេះ ប្រសិនបើពិភពលោកមិនមានស្ថានការណ៍នៃនិន្នាការមិនប្រាកដប្រជា ដែលបណ្តាលមកពីកត្តាសង្គ្រាម ភាពវឹកវរផ្នែកសេដ្ឋកិច្ច ការប្រកួតប្រជែងមហាអំណាច គ្រោះធម្មជាតិ ការឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា និងមិនមានបញ្ហាប្រឈមដូចជា ការប្រែប្រួលស្ថានភាពទីផ្សារទេសចរណ៍សកលលោក និងតំបន់ បណ្ដាលមកពីភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សន្តិសុខបច្ចេកវិទ្យាជាដើមនោះទេ នោះវិស័យទេសចរណ៍នៅកម្ពុជា នឹងមានភាពល្អប្រសើរ ពិសេសគឺមានទេសចរអន្តរជាតិ នាំគ្នាមកទស្សនាច្រើនកើនលើសឆ្នាំ២០២៤ទៅទៀត៕ អត្ថបទ ស៊ុម សុខជា





-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១