ព័ត៌មាន
អន្តរក្រសួងប្រជុំកំណត់ព្រំប្រទល់ដីអាងទឹក និងព្រែកចំនួន១២ទីតាំងក្នុងខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យករណីស្នើសុំកាត់ឆ្វៀលក្បាលដីចំនួន៨៥៥ក្បាលដីជូនប្រជាពលរដ្ឋ និងស្នើសុំចុៈបញ្ជីដីរដ្ឋលើទីតាំងអាងទឹកនិងព្រែកចំនួន១២ទីតាំងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅសាលប្រជុំនៃរដ្ឋបាលស្រុករមាសហែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបថា អាងទឹក និងព្រែកទាំង ១២ ទីតាំង មានផ្ទៃដីសរុបទំហំ ៦ ២៣៥,៩៣ ហិកតា។ កន្លងមកមានការកាត់ឆ្វៀលចេញពីអាងទឹកនូវក្បាលដីដែលបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនិងចេញបណ្ណកម្មសិទ្ធិរួច មានផ្ទៃដី សរុបទំហំ ៣២,១៧ ហិកតា និងកាត់ហេដ្ឋារចនាសម្ព័ន្ធ មានផ្ទៃដីសរុបទំហំ ៤៣,៤១ ហិកតា។
គណៈកម្មាធិការអាងទន្លេខេត្តស្វាយរៀង បានស្នើសុំកាត់ឆ្វៀលក្បាលដីអាស្រ័យផលចំនួន ៨៥៥ ក្បាលដី ទំហំសរុប ៣៧២,២១ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៨៥៥ គ្រួសារ និង រក្សាទុកផ្ទៃអាងទឹក និងព្រែក ទំហំសរុប ៥ ៧៨៨,១៤ ហិកតា ចុះបញ្ជីជូនក្រសួងធនធានទឹក និងឧតុនិយម៕










-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១