ព័ត៌មាន
ក្រសួងសាធារណការ៖ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រារួចរាល់នឹងជំរុញសេដ្ឋកិច្ចរីកចម្រើន
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត៦០ភាគរយ ដោយ គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ។ បន្ទាប់ពីស្ពាននេះ ត្រូវបានសាងសង់រួចរាល់ វានឹងក្លាយជាចំណែកមួយ ជួយជំរុញឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែម។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ខែកុម្ភនេះ បានប្រាប់BTVឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៨,២២ % ដែលក្នុងមានដូចជា៖ ផ្នែកគ្រឹះស្ពាន រចនាសម្ព័ន្ធក្រោមស្ពាន និងបណ្តាញ ផ្លូវតភ្ជាប់ជាដើម។ ឯកឧត្តមបានបន្តទៀតថា ពេលស្ពាននេះសាងសង់រួច នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ពលរដ្ឋរស់នៅក្បែរស្ពានចាក់អង្រែក្រោម-ព្រែកប្រា បានបង្ហាញអារម្មណ៍រីករាយ និងជឿជាក់ថា បន្ទាប់ពីស្ពាននេះ សាងរួចរាល់រាល់ នឹងជួយការបន្ថយការកកស្ទុះចរាចរណ៍ និងធ្វើឲ្យសេដ្ឋកិច្ចរីកចំរើន។
ស្ពានឆ្លងទន្លេបាសាក់ពីចាក់អង្រែក្រោម-ព្រែកប្រា បានបើកការដ្ឋានសាង់សងនៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះ ប្រើប្រាស់ថវិកាសាងសង់ជាង ៦០លានដុល្លារអាមេរិក និងតាមការគ្រោងទុកប្រើរយៈពេលសាងសង់៤២ខែ៕ អត្ថបទ៖ ទូច សោភ័ណ









-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១