ព័ត៌មាន
ព្រះខ័នរាជស្វាយរៀង បន្ដឈ្នះបាត់ដំបង ១២-១ ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ
ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបាត់ដំបងយូណាយធីត យ៉ាងចាស់ដៃ ក្នុងជំនួបកាត់សេចក្ដីវគ្គ ១៦ក្រុមចុងក្រោយ ដោយលទ្ធផល ១២-១ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦។
ជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃពុធកន្លងទៅ ក៏មិនខុសកាលពីប្រកួតនៅទឹកដីបាត់ដំបងដែរ ដោយព្រះខ័នរាជស្វាយរៀង បានផ្ដោតកីឡាករមិនសូវមាននាទីលេងក្នុងលីគ ក៏ដូចជាកីឡាករយុវជនជាច្រើន ហើយប្រើកីឡាករបរទេសម្នាក់ប៉ុណ្ណោះ គឺ Tiago Alves ។
ក្រោយចាប់ផ្ដើមបាន ៣នាទី ខ្សែប្រយុទ្ធចំណូលថ្មី Tiago Alves ក៏រកបាន ១គ្រាប់ មុនមិត្តរួមក្រុមរកបាន ១១គ្រាប់ជាបន្ដបន្ទាប់ ពិសេសកីឡាករ ណរ៉ុង កក្កដា ដែលរកបាន ៥គ្រាប់ម្នាក់ឯង, កីឡាករ សុវណ្ណ ដូណា រកបាន ៤គ្រាប់ម្នាក់ឯង គ្រាដែល ២គ្រាប់ទៀត ធ្វើបានដោយកីឡាករ សឿត បារាំង និង ប្រាក់ មុន្នីឧត្តម។ តែយ៉ាងណាក្រុមឡើងមកពីថ្នាក់ខេត្តបាត់ដំបងយូណាយធីត ក៏រកបាន ១គ្រាប់ផងដែរ ដោយកីឡាករ តាំង ពិសី។
សរុបលទ្ធផលទាំង ២ជើង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបាត់ដំបងយូណាយធីត ១៧-៣ ដែលនាំឲ្យក្រុមជើងឯករងឆ្នាំចាស់ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ក្នុងជើងទី១ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា






-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១