ព័ត៌មាន
កម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិ មានទុនសរុបជិត ២២ ប៊ីលានដុល្លារ
គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៤ ពាន់ក្រុមហ៊ុន-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩០ ទ្រីលានរៀល ត្រូវជិត ២២ ប៊ីលានដុល្លាអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល, គិតមកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្ពុជាទទួល បានការចុះបញ្ជីតាមថ្នាលជាតិ មានចំនួនជាង ៥៤ ពាន់ក្រុមហ៊ុន/សហគ្រាស ដែលមានដើមទុនវិនិយោគប្រមាណជិត ៩០ ទ្រីលាន រៀល ត្រូវប្រមាណជិត ២២ ប៊ីលានដុល្លារអាមេរិក ដែលការចុះបញ្ជីនេះឃើញថា មានកំណើនកើនឡើងជាលំដាប់ ដោយប្រការទាំង នេះបានកំពុងបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការរីកចម្រើន សម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ក្នុងការប្រកួតប្រជែងប្រកបដោយ បរិយាបន្នរបស់ធុរកិច្ចគ្រប់ៗនៅកម្ពុជា។
ជាក់ស្តែងគិតមកដល់រយៈពេលនេះ កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរួមមាន៖ សកម្មភាពអចលន- ទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទឹកប្រាក់វិនិយោគប្រមាណ ១,៩២ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្ម ស្នាក់នៅ ១,៦៤ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥៥ ប៊ីលានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក ធ្វើពីរោម ១,១៣ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩៤៨ លានដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនអាជីវកម្ម ផ្សេងៗទៀត មានចំនួនប្រមាណជាង ១៤ ប៊ីលានដុល្លារ។
ចំពោះក្រុមហ៊ុន និងសហគ្រាសដែលទទួលបានចុះបញ្ជីច្រើនជាងគេរួមមាន៖ សកម្មភាពសេវាភោជនីយដ្ឋាន និងសេវាផ្គត់ ផ្គង់សេវាចល័ត មានចំនួន ៤,៨៨៣ សហគ្រាស, ការលក់ដុំឯកទេសផ្សេងៗ ជាង ៣,០០០ សហគ្រាស, ការលក់ដុំទំនិញសម្រាប់ការ ប្រើប្រាស់ក្នុងផ្ទះ ២,៥៧៥ សហគ្រាស, ការសាងសង់អគារ ២,១៧១ ក្រុមហ៊ុន, ការលក់រាយទំនិញផ្សេងៗនៅក្នុងហាងឯកទេស ២,១១០ សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជិត ៤០ ក្រុមហ៊ុន-សហគ្រាស៕អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១