ព័ត៌មាន
ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វប្រមូលចំណូលបានជិត ២០ពាន់លានរៀល
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងឆ្នាំ២០២៥ បានប្រមូលចំណូលសរុបបានចំនួនជិត ២០ពាន់លានរៀល ក្នុងនោះ ចំណូលបានពីអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជិត ១៣ពាន់លានរៀល និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្តជាង ៦,៥ ពាន់លានរៀល។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លើកឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥ ជុំវិញបញ្ហាសុខភាពសត្វ និងផលិតកម្មសត្វនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក អគ្គនាយកដ្ឋានបានប្រមូលចំណូលសរុបចំនួនជិត ២០ពាន់លានរៀល ក្នុងនោះចំណូលបានពីអគ្គនាយដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មានចំនួនជិត ១៣ ពាន់លានរៀល ដោយបានកើន ១១៥% និងការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី-ខេត្ត ប្រមូលបានជាង ៦,៥ ពាន់លានរៀល កើនជិត ៣៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
ដោយឡែកការអនុវត្តថវិកាកម្មវិធី សម្រេចបាន ១១ ១៤៧ លានរៀល ស្មើជាង ៩៨% ធៀបនឹងច្បាប់ថវិកាចំនួន ១១ ៣២៨ លានរៀល។ ការអនុវត្តសម្រេចបានលទ្ធផលល្អ លើសពីការរំពឹងទុកត្រឹមតែ ៩៥% នៃច្បាប់ថវិកា ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី ទទួលបន្ទុកគ្រប់លំដាប់ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានការសម្របសម្រួលរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់។
លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ ការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តរក្សាបាននូវតុល្យភាព រវាងការ អភិរក្ស និងការអភិវឌ្ឍដូចជា ធ្វើឱ្យសម្រេចបាននូវលទ្ធផលការងារចែងក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយអាទិភាពរួមមាន ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញ ប្បទាន និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១