ព័ត៌មាន
ប្រធាន AVI ជឿជាក់ថា ប្រធានប្តូរវេនអាស៊ាននឹងបន្តបេសកកម្ម ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការជឿជាក់ថា ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន នឹងបន្តនូវសកម្មភាពរបស់ខ្លួនយ៉ាងសកម្មដោយភាពច្នៃប្រឌិតក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដើម្បីធានាឱ្យអាស៊ានក្លាយទៅជាតំបន់មួយមានសន្តិភាព ស្ថិរភាព សន្តិសុខ និងមានការអភិវឌ្ឍន៍។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា អាស៊ាននៅតែជាតួអង្គដ៏សំខាន់មួយ ក្នុងការកៀរគរឱ្យមានការគាំទ្រជាលក្ខណៈតំបន់ និងអន្តរជាតិពីព្រោះប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននឹងដើរតួនាទីយ៉ាងសកម្ម ហើយរឹតតែបន្តសកម្មភាពបេសកម្មបន្ទាប់ពីប្រធានអាស៊ានកាលពីអាណត្តិឆ្នាំ២០២៥ កន្លងទៅ ដែលមាន ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានដឹកនាំឱ្យមានការជជែកពិភាក្សាឈានទៅដល់ការព្រមព្រៀងបទឈប់បាញ់គ្នាមួយចំនួន និងជួបពិភាក្សានៃក្រុមកិច្ចការងារព្រំដែនកម្ពុជា-ថៃ ជាបន្តបន្ទាប់។
លោកបណ្ឌិត បន្ថែមថា បើទោះបីជាយន្តការអាស៊ាននៅមានកម្រិតនៅមានកម្រិតខ្វះខាត ក៏ប៉ុន្តែយន្តការអាស៊ាននៅតែជាយន្តការមួយដែលចាំបាច់ និងសំខាន់ហើយជាយន្តការគន្លឹះសម្រាប់ដោះស្រាយជម្លោះអន្តរជាតិ ជាពិសេស ជម្លោះព្រំដែនកម្ពុជា-ថៃ។ យន្តការអាស៊ាន ក៏នឹងជំរុញឱ្យកម្ពុជា-ថៃ ងាកទៅរកការចរចាដោយសន្តិភាពផ្នែកទៅលើច្បាប់អន្តរជាតិ ដើម្បីធានានូវយុត្តិធម៌ដល់ប្រទេសរៀងៗខ្លួន និងធានានូវសុខសន្តិភាព បញ្ជៀសឱ្យបានការប្រើប្រាស់ប្រដាប់អាវុធដាក់គ្នាឡើងវិញ។
ប្រធាន AVI រូបនេះ ជឿថា ប្រធានធិបតី ហ្វីលីពិន Marcos Jr. ដែលជាប្រធានអាស៊ាន នឹងកៀរគរឱ្យមានការគាំទ្រពីសហគមអន្តរជាតិ ពីព្រោះប្រទេសហ្វីលីពីន គឺជាប្រទេសមួយមានទំនាក់ទំនងទូលំទូលាយទាំងនៅក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងសកលលោក ហើយប្រធានធិបតី ហ្វីលីពីនក៏អាចនឹងជំរុញឱ្យមានគំនិតផ្តួចផ្តើមឬក៏ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ធ្វើយ៉ាងណាឱ្យការអនុវត្តបទឈប់បាញ់គ្នាមានប្រសិទ្ធភាព។
សូបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងធ្វើដំណើរទៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ដោយចុះទៅពិនិត្យ កន្លែងមួយចំនួននៅតាមព្រំដែន ជួបជាមួយជនភៀសសឹកផងដែរ៕ អត្ថបទ៖ ធូ វិរៈ
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១