កីឡា
ផ្លូវការ! អ៊ីរ៉ង់ប្រកាសមិនចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦ នៅអាមេរិក
រដ្ឋមន្ដ្រីក្រសួងកីឡាប្រទេសអ៊ីរ៉ង់លោក Ahmad Donyamali បានបញ្ជាក់ថា អ៊ីរ៉ង់មិនអាចចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦បានទេ បន្ទាប់ពីសហម្ចាស់ផ្ទះអាមេរិក រួមជាមួយអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei។
ប្រាប់ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា”ដោយចាត់ទុកថារបបនេះសម្លាប់មេដឹកនាំរបស់យើង ក្រោមកាលៈទេសៈនេះ យើងមិនអាចចូលរួមប្រកួតបាល់ទាត់ពិភពលោកបានទេ។
បាល់ទាត់ពានរង្វាន់ពិភពលោក នឹងត្រូវធ្វើនៅអាមេរិក ម៉ិចស៊ិក និងកាណាដា ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Donyamali បន្ថែមថា “កូនចៅរបស់យើងមិនសុវត្ថិភាព ហើយជាគោលការណ៍ការចូលរួមក្នុងស្ថានភាពបែបអញ្ជឹង មិនអាចទៅរួចនោះទេ។ ពួកគេប្រើអំពៅព្រៃផ្សៃមកលើកអ៊ីរ៉ង់ ពួកគេបង្កើតសង្គ្រាមពីរប្រឆាំងយើងប្រមាណ៨ រឺ៩ខែ ហើយបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់ពាននាក់។ ដូច្នោះប្រាកដណាស់យើងពិតជាមិនមានវត្តមាននោះទេ។

ពេលចាប់ឆ្នោតកាលពីខែធ្នូកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង ស្ថិតនៅក្នុងពូលជាមួយបែលហ្ស៊ិក អេហ្ស៊ីប និងនូវែលសេឡង់ ហើយទាំងបីប្រកួតក្នុងពូលG នេះត្រូវលេងនៅទីក្រុងពីររបស់អាមេរិក គឺ ឡូស អែនជឺឡេស និងស៊ីអាថល។

អ៊ីរ៉ង់ ជាប្រទេសតែមួយគត់ដែលមិនបានចូលរួមជំនួបកំពូលផែនការសហព័ន្ធបាល់ទាត់អន្តរជាតិសម្រាប់ប្រទេសចូលរួមប្រកួតបាល់ទាត់ពិភពលោក សប្ដាហ៍មុននៅអាត្លង់តា សហរដ្ឋអាមេរិក។
អ៊ីរ៉ង់បានកៅអីទៅលេងបានទាត់ពិភពលោក២០២៦ ចេញពីការប្រកួតជម្រុះតំបន់អាស៊ីជុំទី៣ បញ្ចូប់ចំណាត់ថ្នាក់លេខ១ក្នុងពូល A ក្រោយ១០ប្រកួត ឈ្នះ៧ប្រកួត ចាញ់២ប្រកួត និងស្មើ១ប្រកួត។
ដោយមិនគិតលើកនេះ អ៊ីរ៉ង់ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៦ដងរួចមកហើយ (ឆ្នាំ១៩៧៨ ១៩៩៨ ២០០៦ ២០១៤ ២០១៨ និង២០២២)៕





-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
