ព័ត៌មាន
រដ្ឋមន្រ្តី៖ រោងចក្រនៅកម្ពុជាពុំទាន់ប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្មដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បណ្តារោងចក្រនៅកម្ពុជា ពុំទាន់រងផលប៉ះពាល់រហូតដល់បិទ ឬផ្អាកខ្សែច្រវ៉ាក់ផលិតកម្មនៅឡើយទេ ដោយសារ ផលរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នលើទីផ្សារសកលពីសង្គ្រាមតំបន់មជ្ឈឹមបូព៌ា។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្រ្តអភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅវិមានរដ្ឋសភា នាព្រឹកនេះថា រហូតមកដល់ពេលនេះ មិនទាន់មានរោងចក្រណាមួយបិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បើតាម ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជាមានថាមពលគ្រប់គ្រាន់ សម្រាប់មូលដ្ឋានផលិតកម្ម និងការប្រើប្រាស់នៅទូទាំងប្រទេស។
ឯកឧត្តម ហែម វណ្ណឌី ថ្លែងទៀតថា ៖ «ដូច្នេះ រហូតមកទល់ពេលនេះ ទាំងសង្គ្រាមឈ្លានពានរបស់ថៃ ទាំងពន្ធបដិការបស់អាមេរិកដែលត្រូវបានតុលាការ កំពូលសម្រេចទាត់ចោល និងសង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈឹមបូព៌ា មិនបានធ្វើឱ្យរង្គោះរង្គើខឿនឧស្សាហកម្ម របស់កម្ពុជាឡើយ»។
បើតាម ឯកឧត្តម ហែម វណ្ណឌី វិស័យឧស្សាហកម្មបន្តកំណើន និងការធ្វើពិពិធកម្មជាបន្តបន្ទាប់ ដែលក្លាយជាសសរទ្រូងសំខាន់មួយ សម្រាប់ភាពធន់នៃសេដ្ឋកិច្ចជាតិ។ គិតត្រឹមចុងឆ្នាំ ២០២៥ ចំនួនរោងចក្រធុនធំកំពុងដំណើរការបានកើនដល់ ៣.០៨៣ រោងចក្រ នៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លាននាក់ ក្នុងនោះមានស្ត្រីជាង ៧១%។ នេះបង្ហាញពីការកើនឡើងនៃសមត្ថភាពផលិត និងកំណើននៃការវិនិយោគរបស់កម្ពុជា៕ អត្ថបទ៖ ធូ វិរៈ





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន15 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១